website_news:2020230104

ជនជាតិណាខ្លះ ដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា ច្រើនជាងគេ?

http://kleykley.sabay.com.kh/ អង្គារ, 21 មករា 2020 14:01

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជនបរទេសប្រព្រឹត្តបទល្មើសនៅកម្ពុជា គិតពីថ្ងៃទី១៩ ធ្នូ ២០១៨ ដល់ ២០ វិច្ឆិកា ២០១៩ មានចំនួនសរុប ៣២៤ករណី (កើនឡើង៤៩ករណី) ឃាត់ខ្លួន ១៤៣នាក់ មាន ៤០សញ្ជាតិ។ ការប្រព្រឹត្តបទល្មើសមាន ២៣ប្រភេទ កើតឡើងនៅ ២២រាជធានី-ខេត្ត។ ក្នុងនោះ សញ្ជាតិដែលប្រព្រឹត្តបទល្មើសភាគច្រើនគឺ ចិន វៀតណាម ថៃ ឥណ្ឌា កូរ៉េខាងត្បូង ហើយភូមិសាស្ត្រដែលកើតមានភាគច្រើនគឺនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។

បទល្មើសដែលជនបរទេសបានប្រព្រឹត្តរួមមាន៖ បង្កគ្រោះថ្នាក់ចរាចរណ៍, ជូញដូរផ្លូវភេទ, រក្សាទុកប្រើប្រាស់-ជួញដូរគ្រឿងញៀន, រំលោភសេពសន្ទវៈ, បទល្មើសអន្តោប្រវេសន៍, បង្ខាំងមនុស្សជំរិតទារប្រាក់, ប្រព្រឹត្តហិង្សាដោយចេតនា, បទល្មើសឆបោក, លួច-ឆក់-ប្លន់, កាន់កាប់ប្រើប្រាស់គ្រឿងផ្ទុះខុសច្បាប់, បៀតបៀនផ្លូវភេទ, អុកឡុកលំនៅឋានអ្នកដទៃ, ប៉ុនប៉ងប្រព្រឹត្តមនុស្សឃាត, បង្ហោះដ្រូនគ្មានការអនុញ្ញាត, លក់ផលិតផលក្លែងក្លាយ, ប្រព្រឹត្តអំពើឃាតកម្ម, មនុស្សឃាតដោយអចេតនា, ប្រព្រឹត្តបទល្មើសសេដ្ឋកិច្ច, បើកគ្លីនីកពុំមានច្បាប់អនុញ្ញាត, បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ, បទល្មើសពេស្យាចារ, សហការចាប់ខ្លួនតាមដីកាតុលាការប្រទេសចិន និងបើកល្បែងអនឡាញខុសច្បាប់៕ អត្ថបទ៖ សោភា

website_news/2020230104.txt · Last modified: 2020/01/23 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki