website_news:2020230301

សម្ដេច ស ខេង ប្រាប់ទៅអាជ្ញាធរមូលដ្ឋានណែនាំដល់ពលរដ្ឋទើបមកពីប្រទេសថៃដាក់ខ្លួនឯងដាច់ដោយឡែកពីគេ

http://kampucheathmey.com/ 23/3/2020 8:28 Am

សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើទៅអាជ្ញាធរមូលណែនាំដល់ប្រជាពលរដ្ឋដែលទើបត្រលប់មកពីថ្ងៃឱ្យដាក់ខ្លួនឯងនៅដាច់ដោយឡែក ឬមានករណីសង្ស័យត្រូវមកធ្វើតេស្តកំហាកនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីរកមេរោគ Covid-19 ។

តាមរយៈសារសម្លេងក្នុងប្រព័ន្ធទំនាក់ទំនងសង្គមសម្តេចបានលើកឡើងថា សេចក្ដីរាយការណ៍កាលពីថ្ងៃទី២២ ខែមីនា មានប្រជាពលរដ្ឋខ្មែរបានសម្រុកវិលមកពីប្រទេសថៃចូលកម្ពុជាតាមច្រកព្រំដែនកម្ពុជា–ថៃខ្ទង់ពាន់នាក់ ពិសេសនៅច្រកដូង (ច្រកឡែម) ស្ថិតនៅស្រុករវៀង ខេត្តបាត់ដំបង ហើយមិនមានការត្រួតពិនិត្យកម្ដៅស្វែងរកមេរោគ Covid-19 នោះទេ។ ដូច្នេះសម្តេចបានស្នើឱ្យអាជ្ញាធរខេត្តពិសេសភូមិ–ឃុំ ដោយឱ្យគាត់នៅដោយឡែកពីគេចំនួន១៤ថ្ងៃ។ “អញ្ចឹងអភិបាលខេត្តបាត់ដំបងបានជូនដំណឹងហើយ។ អញ្ចឹងខ្ញុំសុំបន្ថែមទៀតឱ្យខេត្តសាម៉ីមួយៗណែនាំទៅមូលដ្ឋានភូមិឃុំ ស្រុកឱ្យផ្ដល់ព័ត៌មាន បានន័យថា អ្នកទើបមកពីថៃហ្នឹងផ្តល់ព័ត៌មានមក ដើម្បីឱ្យពេទ្យទៅពិនិត្យ ហើយបើមានការសង្ស័យទុកគាត់នៅដាច់ដោយឡែកសិនកុំឱ្យប៉ះពាល់ជាមួយអ្នកដទៃ ក្នុងផ្ទះគាត់ហ្នឹង សូម្បីគ្រួសារហ្នឹងក៏មិនឱ្យប៉ះដែរ”។ សម្ដេចបានបន្ថែម។ ប្រជាពលរដ្ឋខ្មែរខ្ទង់ពាន់នាក់បានសម្រុកមកកាន់ច្រកដូង(ច្រកឡែម)នៃខេត្តបាត់ដំបង បន្ទាប់ពីទទួលដំណឹងថា ត្រូវអាជ្ញាធរកម្ពុជា–ថៃប្រកាសបិទកាលពីថ្ងៃទី២២ ខែមីនាម្សិលមិញនេះ។ការសម្រុកចូលមកច្រើននេះមិនមានការត្រួតពិនិត្យសុខភាពឡើយ ហើយគ្រប់គ្នានឹងធ្វើដំណើរទៅតាមស្រុកភូមិខេត្តរៀងៗខ្លួន ដែលជាបញ្ហាប្រឈមមួយដល់ការឆ្លងរីករាលដាលនៃ Covid-19។

គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានប្រកាសរកឃើញអ្នកឆ្លង Covid-19 ចំនួន ៨៤ នាក់។ (ស្រី ២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមាន កូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់៕

website_news/2020230301.txt · Last modified: 2020/03/23 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki