website_news:2020230303

ច្រកព្រំដែនអន្តរជាតិខ្លងលឹក -ប៉ោយប៉ែតបន្តបើក១យប់ទល់ភ្លឺដើម្បីឲ្យពលកខ្មែរ សម្រុកឆ្លងដែនមុនព្រំដែនបិទម៉ោង៦ព្រឹកថ្ងៃ២៣មីនា

http://www.rasmeinews.com/ March 23, 2020, 7:24 AM ដោយ ៖ ភ្នំស្វាយ

ច្រកព្រំដែនអន្តរជាតិខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ -ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្តបើកមួយទល់ភ្លឺ ដើម្បីឲ្យពលរដ្ឋខ្មែរ ថៃសម្រុកឆ្លងដែនមុនព្រំដែនបិទម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមីនានេះ។

ក្នងនោះ គេសង្កេតឃើញថា អ្នកសម្រុកឆ្លងដែនចុងក្រោយមានសមាសភាពជាពលករ ខ្មែរដែលទៅធ្វើការនៅប្រទេសថៃបន្តវិលត្រឡប់ច្រើនជាងគេ ។ បន្ទាប់មក ភ្ញៀវបរទេសចម្រុះនិងពលរដ្ឋកម្ពុជានិងពលរដ្ឋថៃដែលត្រូវវិលមកប្រទេសខ្លួនវិញ ។ ប៉ុន្តែក្នុងនោះ ក៏មានពលរដ្ឋកម្ពុជានិងពលរដ្ឋថៃដែលត្រូវនាំយកឥវ៉ាន់ឬរបស់ប្រើប្រាស លុយកាក់ជាដើមក៏ឆ្លងដែនទៅ ឆ្លងមកប្រទេសកម្ពុជាឬប្រទេសថៃដើម្បីស្នាក់នៅចំនួន១៤ថ្ងៃ ជារយៈពេលដែលព្រំដែនត្រូវបិទពីម៉ោង៦ព្រឹកថ្ងៃទី២៣ខែមីនា។

សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក និងច្រកតំបន់២ទៀត(ម៉ាឡៃ -ណងព្រឺនិងបឹងត្រកួន -តាប្រាយ៉ា) ត្រូវបិទ១៤ថ្ងៃ បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវ ចេញលិខិតប្រកាសកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០និង ហើយនិងកិច្ចប្រជុំទ្វេភាគីរវាងលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជានិងលោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវព្រះរាជាណាចក្រថៃ នៅស្រុកអារញ្គាប្រាថេតកាលពីព្រឹកថ្ងៃទី២២ខែមីនា។ គឺបិទរយៈពេល១៤ថ្ងៃ គិតពីម៉ោង៦ព្រឹក ពីថ្ងៃទី២៣ ខែមីនាដល់ដល់ម៉ោង១០យប់ ថ្ងៃទី៥ ខែមេសា។ ច្រកខ្លងលឹក -ប៉ោយប៉ែត បិទតែមនុស្សនិងរទេះអូសដឹកឥវ៉ាន់ប៉ុណ្ណោះ ឯរថយន្តដឹកទំនិញធុនធំ (ពិសេសពីថៃមកកម្ពុជា) នៅដំណើរការធម្មតាទេ ។ ឯច្រកព្រំដែនតំបន់២ទៀត គឺបិទទាំងមនុស្សទាំង ទំនិញ ។

ការបិទដែលស្នើឡើងនេះដោយសារមូលហេតុស្ថានភាពនៃការរីករាលដាលវីរុសកូវីដ១៩(COVID-9) រាលដាលជាសាកលទូទាំងពិភពលោកនិងនៅកម្ពុជា ពិសេសការឆ្លងដែនរវាងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពជានិងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ រយៈពេលបិទច្រកព្រំដែននេះ មិនដូចគ្នាទេ ។គឺតាមតម្រូវការនៃខេត្តសាម៉ីជាប់ព្រំដែនកម្ពុជាដែលភាគច្រើនបានបិទពីថ្ងៃទី១៩ខែមីនរហូតទាល់តែស្ថានភាពមេរោគ/ជម្ងឺកូវីដ ១៩ នេះធូស្រាលឡើងវិញ៕

website_news/2020230303.txt · Last modified: 2020/03/23 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki