website_news:2020230305

ឯកឧត្តម គួច ចំរើន ផ្ញើសារសំលេងជាបន្ទាន់ឲ្យមន្ត្រីចុះណែនាំពលករត្រលប់ពីថៃ កុំឲ្យប៉ះពាល់ក្រុមគ្រួសារ ឬអ្នកភូមិ និងនៅដាច់ដោយឡែក១៤ថ្ងៃសិន

https://khmernote.com.kh/ March 22, 2020 Khmernote

យោងតាមការបង្ហោះបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុននេះមានសារជាសំលេងបន្ទាន់មួយរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនលោកអភិបាលក្រុងស្រុក មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីអោយជួយមើលកិច្ចការងារមួយដ៏សំខាន់ដែលទាក់ទងទៅនឹងបងប្អូនប្រជាពលរដ្ឋ និងពលកររបស់យើង ដែលបានវិលត្រឡប់ពីប្រទេសថៃវិញនៅថ្ងៃនេះ។ ឯកឧត្តម គួច ចំរើន ក៏បានស្នើថា ឲ្យមន្ត្រីមូលដ្ឋានត្រូវតែធ្វើការណែនាំឲ្យបានច្បាស់លាស់ទៅដល់គ្រប់ពលករ ដែលត្រលប់ពីថៃ គឺសុំឲ្យពួកគាត់មកដល់ក្រុមគ្រួសារហើយ ត្រូវស្នាក់នៅដាច់ដោយឡែក កុំឲ្យមានការប៉ះពាល់ក្រុមគ្រួសារ ឬអ្នកភូមិផ្សេងទៀតក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងរយៈពេលនេះប្រសិនបើមានបញ្ហាសុខភាព សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាពជាបន្ទាន់៕

website_news/2020230305.txt · Last modified: 2020/03/23 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki