website_news:2020230307

ពលករខ្មែរជាង១០០នាក់ បានវិលត្រឡប់មកកាន់ខេត្តព្រះវិហារ ហើយដាក់ឲ្យនៅដាច់ដោយឡែក​

http://kampucheathmey.com/ 23/3/2020 11:23 Am

ព្រះវិហារ ៖ ពលករខ្មែរចំនួនជាង១០០នាក់ គិតត្រឹមម៉ោង៨និង៣០នាទីព្រឹក បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយមានការចុះណែនាំផ្ទាល់ពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរ បានដាក់បងប្អូនទាំងនោះ ឲ្យនៅដោយឡែក។ នេះបើតាមប្រភពពីមន្ទីរព័ត៌មានខេត្តព្រះវិហារ គោរពរាយការណ៍ជូនលោកខៀវ កាញារីទ្ធ ហើយត្រូវបានលោករដ្ឋមន្ត្រីរូបនេះ ធ្វើការផ្សព្វផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានគោរពរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានដូច្នេះថា «ឯកឧត្តមរដ្ឋមន្ត្រីជូនជ្រាប ៖ ចំនួនប្រជាពលករខ្មែរ ១១៨នាក់ ស្រី៦៣នាក់ ដែលបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញគិត ត្រឹមម៉ោង ៨:៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ដែលមានដូចខាងក្រោម ៖

១/ស្រុករវៀងចំនួន១៨នាក់ ស្រី ១៤នាក់ មកពីប្រទេស (ថៃ១៣, ចិន០២នាក់,ម៉ាឡេស៊ី០៣នាក់) ។

២/ស្រុកគូលែនចំនួន១៣នាក់ ស្រី0៥នាក់ (ថៃ១១នាក់,ម៉ាឡេស៊ី០១នាក់ និងកូរ៉េ០១នាក់) ។

៣/ក្រុងព្រះវិហារចំនួន០៦នាក់ ស្រី០៥នាក់ (ថៃ) ។

៤/ស្រុកជ័យសែនចំនួន០៤នាក់ ស្រី០២នាក់ (ថៃ) ។

៥/ស្រុកត្បែងមានជ័យចំនួន០៥នាក់ ស្រី០២ (ថៃ) ។

៦/ស្រុកសង្គមថ្មីចំនួន៣០នាក់ ស្រី១២នាក់ (ថៃ) ។

៧/ស្រុកឆែបចំនួន៣១នាក់ ស្រី២២នាក់(ថៃ) ។

៨/ស្រុកជាំក្សាន្តចំនួន១១នាក់ ស្រី០៣នាក់។

ប្រភពបន្តថា «ដោយមានការចុះណែនាំផ្ទាល់ពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរ បានដាក់បងប្អូនទាំងនោះឲ្យនៅដោយឡែក។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់»។ គួរបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា គិតត្រឹម ម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានចំនួនសរុប៨៦នាក់ហើយ ក្នុងនោះបានជាសះស្បើយ២នាក់ (ចិន១នាក់ អង់គ្លេស១នាក់)៕ សម្រួលដោយ ៖ មនោ

website_news/2020230307.txt · Last modified: 2020/03/23 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki