website_news:2020230308

ពលករប្រជាពលរដ្ឋខ្មែរ បានបង្ខំចិត្តឆ្លងកាត់តាមអូរច្រករបៀង (ស្លាបឆ្វេង) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី

https://www.facebook.com/GDIOfficial/ General Department of Immigration – GDI 22-03-2020

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១២និង១០នាទីយប់ រហូតដល់ម៉ោង ០៤និង០០នាទីទាបភ្លឺ មានពលករប្រជាពលរដ្ឋខ្មែរ បានបង្ខំចិត្តឆ្លងកាត់តាមអូរច្រករបៀង (ស្លាបឆ្វេង) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខណៈពេលប្រទេសថៃ ធ្វើការបិទច្រកទ្វារព្រំដែនជាបណ្តោះអាសន្ន បានរកឃើញ និងនាំពួកគាត់មកទីតាំងប៉ុស្តិ៍ ដើម្បីសួរនាំ។ បន្ទាប់ពីសួរនាំរួច កម្លាំងប៉ុស្តិ៍សហការណ៍ជាមួយ មន្រ្តីចត្តាឡីស័ក បានពិនិត្យសុខភាព របស់ពួកគាត់ និងសួរនាំពត៌មានរបស់ពួកគាត់ ដើម្បីបំពេញចូលក្នុងសេចក្តីប្រកាសសុខភាព របស់អ្នកដំណើរបានគ្រប់ៗគ្នា ចប់សព្វគ្រប់៕

website_news/2020230308.txt · Last modified: 2020/03/23 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki