website_news:2020230309

ប្រជាពលរដ្ឋខ្មែរ ដើរឆ្លងកាត់ចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជា តាមអូរក្លឹមខាងស្តាំប៉ុស្តិ៍ត្រួតពិនិត្យ ចម្ងាយប្រហែល ១.៣៥០ម៉ែត្រ

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ដើរឆ្លងកាត់ចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជា តាមអូរក្លឹមខាងស្តាំប៉ុស្តិ៍ត្រួតពិនិត្យ ចម្ងាយប្រហែល ១.៣៥០ម៉ែត្រ។ កម្លាំងនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ពលរដ្ឋខាងលើនេះ ត្រូវបានឃាត់ទុកដោយអាជ្ញាធរខេត្តប៉ៃលិន ០១ក្រុម ដឹកនាំដោយអភិបាលខេត្ត និងមានការចូលរួមពី រដ្ឋបាលខេត្ត, កម្លាំងស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងរាជអាវុធហត្ថ, កម្លាំងរបស់មន្ទីរពេទ្យខេត្ត និងការរិយាល័យទំនាក់ទំនងព្រំដែនប្រចាំច្រកព្រំ។ បន្ទាប់មកមន្រ្តីមន្ទីរពេទ្យខេត្ត បានអប់រំណែនាំ និងពិនិត្យ សុខភាព ជូនដល់ប្រជាពលរដ្ឋ ក្រោយមកឯកឧត្តម ផាន់ ចាន់ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការអប់រំណែនាំដល់ពួកគាត់ ដើម្បីបង្ការ ទប់ស្កាត់ ក្នុងការចម្លងមេរោគកូវីដ១៩ រួច ឲ្យប្រជាពលរដ្ឋទាំងនោះ វិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2020230309.txt · Last modified: 2020/03/23 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki