website_news:2020230310

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration – GDI 20-03-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ បានឲ្យដឹងថា ពលករខ្មែរទាំង ០២នាក់នេះ មាន ១. ឈ្មោះ ចាន់ សារិន ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិថ្មី ឃុំប៉ាក់ខ្ល ងស្រុកមណ្ឌលសីមា ខេត្តកោះកុង និង២. ឈ្មោះ លឹម សារឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិបាំងរលឹម ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020230310.txt · Last modified: 2020/03/23 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki