website_news:2020230311

ពលករខ្មែរប្រមាណ៥០០នាក់ កំពុងជាប់លើដីថៃ ក្រោយបិទច្រកព្រំដែន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ ម៉ោង ១២:០២ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមម៉ោងជាង១១ថ្ងៃត្រង់ទី២៣ មីនា នេះ មានពលករខ្មែរកំពុងជាប់គាំងនៅលើទឹកដីថៃ ។ បើតាមអាជ្ញាធរថៃបានប្រាប់ខាងកម្ពុជាថា គឺពលករខ្មែរដែលកំពុងជាប់គាំង គឺមានប្រមាណ៥០០នាក់ ។ សូមបញ្ជាក់ថា៖ ព្រឹកនេះថៃបិទទ្វារច្រកថ្មើរជើងទាំងសងខាង (មានវីដេអូ) គួររំលឹកថា ភាគីថៃ កាលពីព្រឹកថ្ងៃទី២៣ មីនា ដដែល ស្ថិតនៅច្រកទ្វារព្រំដែនខាងថ្មើរជើងទាំងសងខាងស្ពានមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក ត្រូវបានភាគីថៃបិទជាស្ថាពរលើកលែងតែផ្លូវធំលើស្ពានព្រំដែនបើកជាធម្មតាតាំងពីម៉ោង៦ព្រឹក ។

កាលពីវេលាម៉ោងជិត១២យប់រំលងអធ្រាត្រថ្ងៃទី២២ មីនា ទើបតែបិទទ្វារព្រំដែន ដោយសារថយន្តនិងរទេះដឹកទំនិញឆ្លងព្រំដែនបន្តធ្វើចរាចរណ៍ ហើយពលករវិលត្រឡប់ពីដីថៃក៏មានជាហូរហែ ។ ចំណែកដងផ្លូវចាប់ពីចំណុចរង្វង់រហូតដល់មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២២ មីនា មានការកកស្ទះតាំងពីព្រឹករហូតដល់យប់។ ទិដ្ឋភាពពេលរាត្រីថ្ងៃទី២២ មីនា ដងផ្លូវចាប់ពីចំណុចរង្វង់មូលរហូតដល់ស្ពានព្រំដែន គេសង្កេតឃើញរថយន្តតូចធំរទេះអូសទំនិញកកស្ទះពេញផ្លូវ២ទៅ៣ជួរ ។ ចំណែកទីតាំងបំពេញបែបបទប័ណ្ណព្រំដែនចូលប្រទេស(Border Pass)និងទីតាំងបំពេញបែបបទចូលប្រទេសArrival គេឃើញពលករវិលត្រឡប់ពីថៃយ៉ាងច្រើនកុះកររហូតដល់ពេលបិទព្រំដែន ។ ភ្ញៀវឆ្លងកាត់ព្រំដែនចូលប្រទេសត្រូវបានមន្ត្រីនិងសមត្ថកិច្ចជំនាញធ្វើកាប្រើឧបករណ៍វាស់ស្ទង់កំដៅគ្រប់គ្នាក្រែងមានអ្នកផ្ទុកវីរុសកូវីដ-១៩។

website_news/2020230311.txt · Last modified: 2020/03/23 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki