website_news:2020230408

ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ពលករខ្មែរវិលមកវិញដោយសារថៃបញ្ជូន

http://www.rasmeinews.com/ April 22, 2020, 5:01 PM

ដោយ៖ប.ជ័យ+អូរស្មាច់៖ ពលករខ្មែរធ្វើការស៊ីឈ្នួលក្នុងប្រទេសថៃនៅតែបន្តវិលមកស្រុកបន្តទៀតតាមច្រកទ្វារព្រំដែនអន្តរជាតិឆងចមខេត្តសុរិន្ទ-អូរស្មាច់ ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃទី២១ ខែមរសា ឆ្នាំ២០២០។ក្រុមគ្រូពេទ្យនឹងមន្ត្រីចត្ថាឡីសក្ក័ប្រចាំនៅច្រកនោះក៏បានបន្តជំនាញស្កែននិងឆ្លុះកម្តៅពួកគេដើម្បីបង្ការការពារសុខភាពពិសេសសជំងឺកូវីត-១៩។ ក្នុងនោះក៏សម្រាប់អ្នកសង្ស័យត្រូវដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។ លោកវេជ្ជបណ្ឌិតឈ្លោកហួតប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានដឹកនាំមន្ត្រីជំនាញធ្វើការងាររបស់ខ្លួនស្របតាមសភពការណ៍តម្រូវនិងតាមការណែនាំរបស់ថ្នាក់លើ ។

សូមបញ្ជាក់នៅច្រកព្រំដែនអន្តរជាតិឆងចម-អូរស្មាច់នៅមានពលករខ្មែរដែលអាជ្ញាធរថៃអនុញ្ញាតឱ្យវិលមកប្រទេសកម្ពុជាវិញរាប់សិបនាក់ ក្នុង១ថ្ងៃៗ។ ពួកគេបង្ខំចិត្តចាកចេញពីប្រទេសថៃ ដោយសារកន្លែងធ្វើការងារបានផ្អាកឬបិទ។អាជ្ញាធរថៃក៏បន្តបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩៕S/

website_news/2020230408.txt · Last modified: 2020/04/24 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki