website_news:2020230409

ក្រុមការងារខេត្តសៀមរាប បន្តដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ

https://www.facebook.com/tvkchannel7 ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 22-04-2020

នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ ថ្ងៃនេះទទួលបានចំនួនសរុប ៣៦នាក់ ស្រីចំនួន ១៧នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,១២៨នាក់ ស្រីចំនួន ៥,២៥២នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,១២៨នាក់ ស្រី ៥,២៥២នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕ ដោយ លីវ សុខុន

website_news/2020230409.txt · Last modified: 2020/04/24 11:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki