website_news:2020230604

កម្ពុជា និងថៃ នៅមិនទាន់ឯកភាពគ្នាបើកច្រកប៉ោយប៉ែត-ខ្លងលឹកឡើងវិញទេ

http://kampucheathmey.com/ 23/6/2020 12:33 Pm

ច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៅរក្សាការបិទដដែល។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សាការងារ រវាងអភិបាលខេត្ត បន្ទាយមានជ័យ និងខេត្តស្រះកែវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ លោក វរ៉ាផាន់ សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ។ របៀបវារៈនៃកិច្ចប្រជុំមាន:

១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក

២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ

៣.ពិភាក្សាករណីពលករ(ចេញ~ចូល)

៤.បញ្ហាផ្សេងៗ ។

ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១០ នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣:០០ នាទីរសៀលចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រង់ចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃ។

-ករណីបើកឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ ។

-ករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញគឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល ។ អត្ថបទ៖ជលសា

website_news/2020230604.txt · Last modified: 2020/06/23 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki