website_news:2020230702

នគរបាលឃុំ២ធ្នូផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដល់កម្មករចំការកៅស៊ូ

http://cambodiapolice.com/policekh/ 2:46 pm 22 កក្កដា 2020

ក្រចេះ ៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ២ធ្នូ សហការជាមួយលោកប្រធានភូមិ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន នៅចំណុចចំការកៅស៊ូក្រុមហ៊ុន ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងនោះកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានធ្វើការផ្សព្វផ្សាយនិងចែកខិតប័ណ្ណរួមមាន៖

-ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

-ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន។

-ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ។

-ផ្សព្វផ្សាយរួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទង នឹងយេនឌ័រ,អំពើជួញដូរស្ដ្រីនិងកុមារ ។

-ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ។

-ផ្សព្វផ្សាយអំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

-ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ។

នៅក្នុងនោះកម្លាំងយើងបានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង០៩យ៉ាងរបស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានអ្នកចូលរួមចំនួន១៨៨នាក់/ស្រីចំនួន៩៧នាក់ ៕

website_news/2020230702.txt · Last modified: 2020/07/23 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki