website_news:2020230704

ភាគីថៃចាប់បញ្ជូនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

https://www.facebook.com/GDIOfficial 22-07-2020

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី ភាគីថៃចាប់បញ្ជូនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ មកឲ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ មួន សុខម ភេទប្រុស អាយុ ២៩ឆ្នាំ, ២-ឈ្មោះ រុន ល័ក្ខ ភេទប្រុស អាយុ ២៥ឆ្នាំ, ៣-ឈ្មោះ គ្រឿន ក្រេង ភេទប្រុស អាយុ ២៥ឆ្នាំ ហើយអ្នកទាំង ០៣នាក់នេះ មានទីលំនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង៤-ឈ្មោះ ជៀង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំល្អាង ស្រុក ឈូក ស្រុកទូកមាស ខេត្តកំពត។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសាកសួរ អប់រំណែនាំ និងប្រគល់ឲ្យមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក ដើម្បីអនុវត្តនីតិវិធីបន្ត នូវវិធានការណ៍របស់ក្រសួងសុខាភិបាល៕

website_news/2020230704.txt · Last modified: 2020/07/23 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki