website_news:2020230706

លោកស្រី សុំ ចិន្តា ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តបាត់ដំបង

https://www.battambang.gov.kh/ ថ្ងៃអង្គារ, 21 ខែកក្កដា, 2020ដោយ Sotheavyចំនួនទស្សនា (172)

នៅរសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅថា គ.ខ.ប.ជ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី អភិបាលរង ក្រុង ស្រុក និងអង្គការដៃគូរនានាផងដែរ ។

លោកស្រី ឈួន ធារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាសមាជិកលេខាធិកាដ្ឋាន គ.ខ.ប.ជ បានអានរបាយការណ៍សង្ខេបអំពីសកម្មភាពការងារប្រចាំឆមាស ដែលបានអនុវត្តកន្លងមក ដើម្បីឱ្យអង្គពិធីពិនិត្យ និងពិភាក្សាផងដែរ។ លោកស្រី សុំ ចិន្តា បានផ្តាំផ្ញើដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូនានា បន្តខិតខំផ្សព្វផ្សាយ និងមានវិធានការនានា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការលួចឆ្លងដែនខុសច្បាប់ និងការរីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ចំពោះពលករ ដែលបានចំណាកស្រុកទៅក្រៅប្រទេសផងដែរ៕

website_news/2020230706.txt · Last modified: 2020/07/23 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki