website_news:2020231002

កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រយៈពេល ១០ខែ ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://gdlf-kh.com/ 2020/10/23/ Kao sophy ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៦ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក ស្រេងហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រយៈពេល១០ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សដោយមានការចូលរួមពីមន្ត្រីជំនាញមកពីមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន។ លោក ស្រេង ហុង បានមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យរបាយការណ៍រយៈពេល ១០ខែ របស់លេខា ធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានលក្ខណៈគ្រប់ជ្រុងជ្រោយ សូមសមាជិកអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យ និងកែតម្រូវរាល់ចំណុចខ្វះចន្លោះឲ្យបានល្អិតល្អន់ មុននឹងគោរពជូនជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចុះហត្ថលេខា និងដើម្បីគោរពជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានជ្រាបជារបាយការណ៍៕

website_news/2020231002.txt · Last modified: 2020/10/23 13:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki