website_news:2020231204

ពលករមកពីថៃជាង៣០នាក់ ត្រូវបានតេស្តរកកូវីដ-១៩ នៅខេត្តឧត្ដរមានជ័យ

http://btv.com.kh/ 22/12/2020

ឧត្ដរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២២ ខែធ្នូ នេះ បានរៀបចំទីតាំងចំនួនបីកន្លែង ក្នុងខេត្ត រួមមានវិទ្យាល័យតេជោសែនសំរោង វិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ផ្ទះសំណាក់ឧត្តមរដ្ឋា សំរាប់ឲ្យពលករខ្មែរដែលឆ្លងដែនមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ស្នាក់នៅ ជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចៀសវាងការឆ្លងរាលដាលមកក្នុងសហគមន៍។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ចំពោះពលករដែលវិលមកពីខេត្តសាមុតសាខន ប្រទេសថៃ ជាតំបន់ដែលប្រឈមទៅនឹងផ្ទុះជំងឺកូវីដ–១៩ ក្នុងសហគមន៍ រយៈពេលប៉ុន្មានថ្ងៃនោះ មានពលករខ្មែរដែលមកខេត្តនោះចំនួន ៣៥នាក់ បានយកសំណាកធ្វើតេស្តរកវីរុសកូវីដ–១៩ផងដែរ។ យ៉ាងណាមិញ រាល់ការរៀបចំទីតាំងស្នាក់នៅខាងលើ មន្ត្រីជំនាញសុខាភិបាលបានផ្តល់នៅសម្ភារៈ កន្ទេល មុង ភួយ ក្រម៉ា នឹងអាហារសំរាប់ពលរដ្ឋគ្រប់រូបក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនេះផងដែរ ៕ អត្ថបទ ៖ ឃិនសារិទ្ធ

website_news/2020231204.txt · Last modified: 2020/12/23 13:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki