website_news:2020231207

ពលករខ្មែរកើនដល់ជាង១០០នាក់ ចូលធ្វើចត្តាឡីស័ក ក្រោយវិលមកពីប្រទេសថៃ

https://www.rasmeinews.com/ 22 December, 2020

ដោយ: ភ្នំខៀវ / បាត់ដំបង: ពលករខ្មែរកើនដល់ឡើងជាង១០០នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះថា÷ រយ:ពេល ២ថ្ងៃកន្លងមកនេះមន្ត្រីមណ្ឌលចត្តាឡីស័កប្រចាំស្រុក កំរៀងបានពិនិត្យ និងទទួលពលករខ្មែរប្រុស ស្រីកើនដល់ ចំនួន ១០៤នាក់ ដោយក្នុងនោះនៅថ្ងៃទី ២១ ក្រុមការងារបានរៀបចំពលករខ្មែរធ្វើចត្តាឡីស័កចំនួន ៣៣នាក់ ស្រីចំនួន ១៣នាក់ និងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០នេះពលករដែលទទួលឲ្យចូលអនុវត្តន៍ធ្វើចត្តាឡីស័កមានចំនួន ៧១នាក់ ស្រីចំនួន ៣៥នាក់។

ប្រភពខាងលើបន្ថែមថា គិតត្រឹមម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូនេះ មន្ត្រីសុខាភិបាលបានយកវត្ថុសំណាក ដើម្បីពិនិត្យលទ្ធផលបានចំនួន ៧៦នាក់ ក្រៅពីនេះនិងបន្តយកនៅពេលបន្តបន្ទាប់ទៀត។ ក្រោមការតម្រូវឲ្យធ្វើចត្តាឡីស័ក តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដែលឆ្លងកាត់តាមច្រកអន្តរជាតិដូងក្នុងស្រុកកំរៀងរយៈពេល ២ថ្ងៃ ពលករមានមកពីបណ្តាខេត្ត បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ព្រៃវែង ត្បូងឃ្មុំ កំពង់ធំ ខេត្តព្រះវិហារ កំពុងស្ពឺ ស្ទឹងត្រែង និងខេត្តស្វាយរៀងជាដើម។ ទីតាំងដែលមានលក្ខណៈអំណោយ ក្នុងការអនុវត្តរៀបចំធ្វើចត្តាឡីស័កពលករខ្មែរ ដែលវិលត្រឡប់មកប្រទេសថៃ ដោយសារផ្ទុះនូវជំងឺកូវីត-១៩ ទីតាំងទី១ ក្នុងស្រុកកំរៀង មាននៅបរិវេណវិទ្យាល័យកំរៀង មានចំនួន៤២បន្ទប់, ទីតាំងទី២ ឋិតនៅក្នុងមណ្ឌលសុខភាពត្រាងមានច្រើនបន្ទប់ និងទីតាំងទី៣ មាននៅក្នុងបរិវេណសាលាបឋមសិក្សាជ្រៃសីមា ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ១០បន្ទប់៕

website_news/2020231207.txt · Last modified: 2020/12/23 13:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki