website_news:2020231212

លោក លឹង សុផុន៖ អាជ្ញាធរថៃមិនទាន់បញ្ជាក់ទេថា មានពលករខ្មែរប៉ុន្មាននាក់ ក្នុងចំណោមពលករអន្តោប្រវេសន៍៩០% ដែលឆ្លងកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 22/12/2020 - 12:09 ដោយ៖ញឹម សុផល

មន្ត្រីអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(Central) ថ្លែងថាមានពលករអន្តោប្រវេសន៍ខ្មែរចំនួន ជាង ២៥០ ០០០នាក់ បានកំពុងរស់នៅ និងធ្វើការនៅខេត្តសាមុតសាខន នៃប្រទេសថៃ។ ពលករខ្មែរក៏បានរស់ និងធ្វើការនៅម្តុំផ្សារលក់គ្រឿងសមុទ្រ ដែលមានការផ្ទុះរាលដាលជំងឺកូវីដ១៩ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះដែរ។ ទោះយ៉ាងណា អាជ្ញាធរថៃ នៅមិនទាន់ប្រកាសថាមានពលករខ្មែរ ឬពលករអន្តោប្រវេសន៍ដទៃទៀត ប៉ុន្មាននាក់ទេ ដែលបានឆ្លងកូវីដ១៩ ក៏ប៉ុន្តែគ្រាន់តែបញ្ជាក់ថាអ្នកឆ្លងកូវីដ១៩ មកទល់ពេលនេះ ជាង១ពាន់នាក់ ក្នុងនោះ ៩០%ជាពលករអន្តោប្រវេសន៍។ នេះបើតាមលោក លឹង សុផុន មន្ត្រីកម្មវិធីពលករអន្តោប្រវេសន៍នៃអង្គការCentral ប្រចាំនៅប្រទេសថៃ។

website_news/2020231212.txt · Last modified: 2020/12/23 14:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki