website_news:2020240104

មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃចុះអន្តរាគមន៍ទាមទារឯកសារលិខិតឆ្លងដែនមកប្រគល់ជូនពលករខ្មែរកាន់កាប់វិញតាមសំណូមពររបស់ពលករ

https://www.facebook.com/LabourOfficial/ 24/01/20

ករណីពលករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ត្រូវតំណាងរោងចក្រដកហូតលិខិតឆ្លងដែន មិន អោយកាន់កាប់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅ បានដាក់ពាក្យបណ្ដឹងទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អោយជួយអន្តរាគមន៍ជូនពួកគាត់។ ព្រឹកថ្ងៃស្រុក ទី២៤ ខែមករា ឆ្នាំ២០២០ លោក ជិន សំណាង មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បានចុះធ្វើការសហការជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធ មានមន្ទីរគាំពារសិទ្ធិ និងសុខមាលភាពពលករ,នាយកដ្ឋានគាំពារសិទ្ធិពលករនិងសុខភាពពលករ នៃក្រសួងការងារថៃ,អាជ្ញាធរតម្រួតភូមិភាគ២សហការជាមួយតម្រួតអធិការដ្ឋានផានថង,អាជ្ញាធរTATIP,អង្គការLPN ចុះអន្តរាគមន៍ទាមទារឯកសារលិខិតឆ្លងដែនមកប្រគល់ជូនពលករខ្មែរកាន់កាប់វិញតាមសំណូមពររបស់ពលករ។ ក្នុងនោះដែរសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការណែនាំដល់អ្នកគ្រប់គ្រងរោងចក្រហាមដកហូតឯកសារស្គាល់ខ្លួនដូចជាលិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតកាងាររបស់ពលករជាដាច់ខាត និងស្នើអោយខាងរោងចក្រយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលចូលមកធ្វើការតាមរយៈMOU អោយបានត្រឹមត្រូវតាមផ្លូវច្បាប់។

ដោយខាងភាគីក្រុមហ៊ុនបានទទួលសំណើរបស់សមត្ថកិច្ច ព្រមទាំងសន្យាកែទម្រង់បែបប្រព័ន្ធគ្រប់គ្រងពលករសាជាថ្មីដើម្បីកុំអោយកើតមានឡើងបញ្ហាដូចខាងលើនេះ និងរៀបចំប្រព័ន្ធទទួលពាក្យបណ្តឹងពីពលករផ្ទាល់នៅពេលជួបបញ្ហាអំឡុងពេលធ្វើការនៅក្នុងរោងចក្រ។

website_news/2020240104.txt · Last modified: 2020/01/24 11:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki