website_news:2020240301

ពលរដ្ឋខ្មែរជាង៤០០នាក់ ជាប់គាំលើទឹកដីថៃ ត្រូវបានអនុញាតិ ឲ្យឆ្លងដែនមកកម្ពុជាហើយ នៅវេលាម៉ោង១រសៀលនេះ

https://dap-news.com/national/ BySKK106 Posted on March 23, 2020

ប៉ោយប៉ែត៖ ពលរដ្ឋខ្មែរជាង៤០០នាក់ ដែលជាប់គាំលើទឹកដីថៃ ត្រូវបានអនុញាតិឲ្យឆ្លងដែន មកកម្ពុជាហើយ នៅវេលាម៉ោង១រសៀលនេះ ក្រោយពីខាងអាជ្ញាធរថៃ ពិនិត្យសុខភាពរួច។ នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋទាំងនោះបានចូលមកដល់កម្ពុជាហើយ ពេលនេះត្រូវបានអាជ្ញាធរ ដឹកជញ្ជូនយកទៅដាក់នៅមណ្ឌលសំចតបណ្តោះអាសន្ន ដាក់ដាច់ដោយឡែកពីគេ ដើម្បីតាមដានជម្ងឺ និងត្រួពិនិត្យសុខភាពសិន។

របញ្ជាក់ថា នៅថ្ងៃនេះគេបានឃើញវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ផ្នែកពាក់ពន្ធ័ បានចុះពិនិត្យសស្ថានភាពច្រក និងចុះសួរសុខទុក្ខដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃផងដែរ៕

website_news/2020240301.txt · Last modified: 2020/03/24 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki