website_news:2020240306

ពិតជាល្អខ្លាំងណាស់ ! ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេស ត្រូវបានអាជ្ញាធរចុះពិនិត្យសុខភាព និងណែនាំឱ្យនៅដោយឡែកចំនួន ១៤ថ្ងៃ

https://khmernews.news/ ស៊ីហៀង 22-03-2020

ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេស ត្រូវបានអាជ្ញាធរចុះពិនិត្យសុខភាព និងណែនាំឱ្យនៅដោយឡែកចំនួន ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេសបានមកដល់លំនៅដ្ឋានរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរក្រុង ស្រុកឱ្យអនុលោមតាមសេចក្តីណែនាំរបស់ក្រសួង សុខាភិបាល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ សូមមេត្តាដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ និងតាមដានសុខភាពបើមានចេញរោគសញ្ញា និងសូមពិគ្រោះជំងឺ អាចទំនាក់ទំនងសេវាសុខាភិបាលរដ្ឋ ឬតាមរយៈទូរស័ព្ទលេខ ១១៥ ។

ដើម្បីអនុវត្តឱ្យស្របតាមសេចក្តីណែនាំ ក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ អាជ្ញាធរក្រុង ស្រុក និង មន្ត្រីជំនាញរបស់សុខាភិបាល បានធ្វើការអប់រំ និងណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេសសូមនៅដោយឡែកចំនួន ១៤ថ្ងៃ ទោះបីជានៅលំនៅដ្ឋានរបស់ខ្លួនក៏ដោយ ហើយការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារទប់ស្កាត់កុំឱ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវធ្វើជាចាំបាច់។ ម្យ៉ាងទៀតសូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះសូមចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទើបយើងអាចមានជ័យជម្នះ៕ សៀមរាបផ្ទះខ្ញុំ

website_news/2020240306.txt · Last modified: 2020/03/24 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki