website_news:2020240307

ស្ថានីយរថភ្លើង ក្រុងប៉ោយប៉ែត គឺជាទីសំចតទី១ ក្នុងការត្រួតពិនិត្យរកវីរុស កូវីដ-១៩ ចំពោះពលករខ្មែរ ត្រឡប់មកពីថៃ

https://dap-news.com/national/ ByYVC111 Posted on March 23, 2020

ភ្នំពេញ ៖ ដើម្បីរួមចំណែកទប់ស្កាត់ វីរុស កូវីដ-១៩ (COVID-19) ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ជាទីសំចតទី១ សម្រាប់ដំណើរការត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលទើបវិលត្រឡប់មកពីថៃ ជាង ៦០០នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា “ដើម្បីរួមចំណែកទប់ស្កាត់ វីរុសកូវីដ១៩ ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ត្រូវបានជ្រើសរើសជាទីសំចតទី១ សម្រាប់ដំណើរការត្រួតពិនិត្យសុខភាព ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួនជាង ៦០០នាក់”។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៦ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕ដោយ ៖ អេង ប៊ូឆេង

website_news/2020240307.txt · Last modified: 2020/03/24 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki