website_news:2020240308

អភិបាលក្រុងស្រុកត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់ចំពោះពលករទើបត្រឡប់មកពីក្រៅប្រទេស

http://www.rasmeinews.com/ March 23, 2020, 9:44 PM

ដោយបូកគោ/កំពត៖ គ្រប់អភិបាលក្រុងស្រុកត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់ចំពោះពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីងាយស្រួលក្នុងការតាមដាន និងបញ្ចៀសនូវករណីពាក់ព័ន្ធជំងឺឆ្លងកូវីដ១៩។

ក្នុងកិច្ចប្រជុំបន្ទាន់របស់គណៈកម្មការខេត្ត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០លោកជាវតាយអភិបាលខេត្តកំពតបានមានប្រសាសន៍ថា គ្រប់អភិបាលក្រុងស្រុកត្រូវយករបាយការណ៍ឱ្យបានជាក់លាក់តាមរយៈអាជ្ញាធរភូមិ ឃុំ សង្កាត់ អំពីចំនួនប្រជាពលរដ្ឋពិសេសពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ។ នេះជាកិច្ចការចាំបាច់ដែលត្រូវអនុវត្តបន្ទាន់ព្រោះសកម្មភាពនៃការសម្រុកចូលរបស់ពលករអាចកើតមាននូវករណីចម្លងជំងឺកូវីដ១៩មកពីក្រៅ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺចាំបាច់ត្រូវតែដាក់អ្នកទាំងនោះឱ្យនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល១៤ថ្ងៃ។ លើសពីនេះ ក៏ត្រូវក្រើនរំលឹកពួកគាត់កុំឱ្យស្និទ្ធស្នាលជាមួយសមាជិកគ្រួសារគ្រា ដែលមិនទាន់ប្រាកដថា តើមានផ្ទុកមេរោគចម្លងមកពីក្រៅ ឬមិនមាននោះ។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋានត្រូវណែនាំប្រជាពលរដ្ឋឱ្យបង្កើនការងារអនាម័យ បរិស្ថានលម្អសោភ័ណភាពជុំវិញផ្ទះ ពិសេសលាងសម្អាតដៃជាប្រចាំ និងការបរិភោគចំណីអាហារជាដើម៕S/

website_news/2020240308.txt · Last modified: 2020/03/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki