website_news:2020240309

ពលករមកពីក្រៅប្រទេស គួរយកចិត្តទុកដាក់ចំពោះសុខភាពនិងការស្នាក់នៅដោយឡែក ១៤ថ្ងៃ

http://www.rasmeinews.com/ March 24, 2020, 8:48 AM

ចាប់តាំងពីយប់ថ្ងៃសៅរ៍ ទី២១ ខែមីនា បន្តដល់ថ្ងៃអាទិត្យ និងរហូតដល់ថ្ងៃចន្ទ ទី២៣ ខែមីនា ប្រជាពលរដ្ឋខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេស ពិសេសនៅប្រទេសថៃ បានវិល ត្រឡប់មក កាន់ស្រុកកំណើតយ៉ាងច្រើន។ កំណើននៃការវិលត្រឡប់មកកាន់ស្រុកភូមិវិញនេះ ចំពេលនៃ ការឆ្លងរាលដាលជំងឺកូវីដ១៩ ទាំងនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេស ជាច្រើននៅទូទាំងពិភព លោក ក៏ដូចជាប្រទេសថៃ ជាដើម។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីរាជរដ្ឋា ភិបាល ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តរាជធានី ស្រុកខណ្ឌក្រុង ឃុំសង្កាត់ និងថ្នាក់ភូមិ បានបន្តណែនាំ ដល់ប្រជាពលរដ្ឋចំណាកស្រុក ដែលទើបត្រឡប់មកមូលដ្ឋាន ទាំងក្នុងនិង ក្រៅប្រទេស សូមផ្តោតលើគោលការណ៍សុខាភិបាលសំខាន់ៗ រួមមានត្រូវរស់នៅដាច់ដោយ ឡែកគ្នា កុំប្រមូលផ្តុំ ក្នុងរយៈពេល ១៤ថ្ងៃ ទៅពិនិត្យសុខភាពជាប្រចាំនិងត្រូវចូលរួមអនាម័យ ជាប្រចាំ តាមការណែនាំរបស់ក្រសួង សុខាភិបាល។ល។

ជាមួយគ្នានោះ កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា អាជ្ញាធររាជធានី-ខេត្តនានា បានចាប់ ផ្ដើមប្រជុំ និងកំណត់ជាបន្តបន្ទាប់ យកអគារសាលារៀន និងអគារសាធារណៈមួយ ចំនួន ក្នុងរាជធានី ខេត្ត ធ្វើជាទីតាំង សម្រាប់ការដាក់ឲ្យស្នាក់នៅដាច់ដោយឡែក និងពិនិត្យព្យាបាលអ្នកជំងឺ កូវីដ១៩ ប្រសិនបើអត្រាឆ្លងមានកំណើន។ វិធានការនេះ បានដាក់ចេញបន្ទាប់ពីមានបញ្ជា ដោយផ្ទាល់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចុះពិនិត្យនិងរៀបចំសាលារៀន និងអគារសាធារណៈតាមបណ្តាខេត្តនានា ដើម្បី រៀបចំជាទីតាំងសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែកនូវរាល់ប្រជាជនទាំងឡាយណា ដែល មានការសង្ស័យខ្ពស់បានធ្វើឡើង នៅក្របខ័ណ្ឌទូទាំងប្រទេស។ ការពិនិត្យទីតាំងទាំងនោះ ដើម្បីធានាថា វានឹងសមស្រប សម្រាប់ការប្រើប្រាស់នៅក្នុងស្ថានភាពដ៏ចាំបាច់ពិសេសអនុ លោមតាមគោលការណ៍វេជ្ជសាស្ត្រសុខាភិបាល ដែលណែនាំដោយក្រសួងសុខាភិបាល កម្ពុជា និងអង្គការសុខភាពពិភពលោក។

ការកំណត់យកទីតាំងត្រៀមសម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែកនិងសម្រាប់ពិនិត្យព្យាបាល អ្នកជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តទូទាំងប្រទេស បានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោបាន ប្រកាសបទបញ្ជាផ្ទាល់មាត់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ឱ្យអភិបាលខេត្ត ដឹកនាំ មន្ត្រីពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលខេត្ត កំណត់យកទីតាំងមួយចំនួន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ជាដើម ទុកសម្រាប់ដាក់ឱ្យនៅ ដាច់ដោយឡែក និងព្យាបាលអ្នកជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានណែនាំរដ្ឋបាលខេត្ត ត្រូវប្រមូលផ្ដុំកម្លាំងសរុប រៀបចំតទឹក ភ្លើង និងរៀបចំបន្ទប់អនាម័យ ឱ្យបានត្រឹមត្រូវនៅតាម ទីតាំងកំណត់ទាំងនោះ។

វិធានការចាំបាច់ទាំងនេះ បានដាក់ចេញ បន្ទាប់ពីកម្ពុជា បានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់ និងបន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានវិលត្រឡប់មកពី ប្រទេសថៃ ជាបន្តបន្ទាប់ ខណៈដែលនៅប្រទេសថៃ កំពុងរីករាលដាល ឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យមានការព្រួយបារម្ភចំពោះសុខភាពពួកគាត់។តាមបណ្ដាញទំនាក់ទំនង ដូចគ្នានឹងសម្ដេចតេជោ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ សម្ដេច ក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអាជ្ញាធខេត្ត រហូតដល់ឃុំភូមិ ត្រូវរួមគ្នាចុះអប់រំណែនាំ ប្រជាពលរដ្ឋ ដែលបានវិលត្រឡប់ពីថៃ ទៅដល់ស្រុកកំណើត ត្រូវអនុវត្តវិធានការដាក់ឱ្យនៅ ដោយឡែក ១៤ថ្ងៃ និងត្រូវពិនិត្យតាមដានសុខភាពពួកគាត់ ឱ្យបានជាប់ជាប្រចាំ។

នៅព្រឹកថ្ងៃចន្ទ ទី២៣មីនា តាមភូមិឃុំនានា អាជ្ញាធរឃុំមេប៉ុស្តិ៍ បានចុះជួបអ្នកទើបមកមកពី ប្រទេសថៃ បានណែនាំអប់រំពីវិធានការសុខភាព ហើយចែកម៉ាស់ដល់ក្រុមគ្រួសារអ្នក ទាំងនោះ។ ប៉ុន្តែការរស់នៅរបស់អ្នកមកពីថៃ បន្តនៅជួបជុំគ្នា អង្គុយជិត ពិសេសក្មេងៗ នៅលាយឡំគ្នា នឹងអ្នកដែលទើបវិលត្រឡប់មកដល់ផ្ទះទាំងនោះនៅឡើយ។

កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីនីតិវិធី ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមផ្ទះ ជាលក្ខណៈបុគ្គល រួមមានៈ បន្ទប់ត្រូវមានខ្យល់ចេញចូលល្អ។ ប្រសិនបើបន្ទប់ តែមួយ មិនអាចធ្វើបាន ត្រូវរក្សាចម្ងាយយ៉ាងហោចណាស់ពីរម៉ែត្រ ពីសមាជិកគ្រួសារផ្សេង ទៀត។ កាត់បន្ថយការប្រើប្រាស់កន្លែងទំនេររួម និងកាត់បន្ថយកន្លែងរស់នៅរួមគ្នា ( ផ្ទះបាយ បន្ទប់ទឹក ជាដើម )។ ក្នុងអំឡុងពេល ១៤ថ្ងៃនេះ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន និងរោគសញ្ញា រួមមាន កំដៅ ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងៗទៀត។

ក្រសួងសុខាភិបាល បានណែនាំថា បើមានរោគសញ្ញាណាមួយខាងលើ ឬបញ្ហាសុខភាព ផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬអភិបាលរាជធានី ខេត្ត ឬប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត ឬប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ឬប្រធានមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នក។ អនុវត្តអនាម័យលាងដៃឲ្យបាន ញឹកញាប់ ជាពិសេសបន្ទាប់ពីប៉ះពាល់ជាមួយទឹករំអិលផ្លូវដង្ហើម។ ខ្ទប់ច្រមុះ និងមាត់ដោយ ប្រើកែងដៃ ឬក្រដាសអនាម័យ នៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសអនាម័យនោះ ចោលភ្លាម ទៅក្នុងធុងសំរាមត្រឹមត្រូវ។ ត្រូវសម្អាតបន្ទប់ស្នាក់នៅ និងបន្ទប់ទឹកឲ្យបានជា ប្រចាំ។ ត្រូវសម្អាតជានិច្ច និងបោកគក់សម្លៀកបំពាក់ ស្រោមពូកខ្នើយ និងគ្រឿងបរិក្ខាប្រើ ប្រាស់ផ្សេងៗ។

ក្នុងវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គលនេះ ក្រសួងសុខាភិបាល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលមូលដ្ឋាន ត្រូវតាមឃ្លាំមើលជានិច្ច ដើម្បីឲ្យប្រាកដថា បុគ្គល ដែលត្រូវ បានធ្វើចត្តាឡីស័កដោយខ្លួនឯង ( ដាក់ឲ្យនៅដាច់ដោយឡែក ) អនុវត្តបានត្រឹមត្រូវតាមការ ណែនាំខាងលើនេះ។ យ៉ាងណាក៏ដោយ ដើម្បីឲ្យប្រាកដថា វិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈ ពេលល ១៤ថ្ងៃ អាចអនុវត្តខ្ជាប់ខ្ជួន នៅតាមភូមិឃុំទូទាំងប្រទេសដែលមានអ្នកទើបវិលត្រឡប់មកពីក្រៅ ប្រទេស ពិសេសប្រទេសថៃ និងអ្នកចំណូលថ្មី គួរតែបង្កើតកន្លែងសុវតិ្ថភាពមួយដោយយក សាលារៀន នៅក្នុងភូមិឃុំនីមួយៗ សម្រាប់ដាក់ឲ្យអ្នកទាំងនោះ រស់នៅរយៈពេល ១៤ថ្ងៃ ហើយអនុវត្តនូវវិធានទាំងឡាយ ដែលក្រសួងសុខា ភិបាល បានណែនាំ។

ការធ្វើដូច្នេះ ដើម្បីសុខសុវត្ថិភាពតាមភូមិឃុំផង និងក៏ដើម្បីសុខសុវត្ថិភាពរបស់បងប្អូន ដែលទើបចូលមកក្នុងភូមិឃុំទាំងនោះផ្ទាល់តែម្តង។ សូមកុំភ្លេចថា បើសិនជាអ្នកណា ម្នាក់មានបញ្ហាសុខភាព ដូចរបៀបកើតផ្តាសាយ ក្តៅខ្លួនខ្លាំង សូមរកពេទ្យ និងប្រាប់អាជ្ញាធរ ជាបន្ទាន់ ព្រោះថា ដើម្បីជួយខ្លួនអ្នកជំងឺផ្ទាល់ផង និងដើម្បីជួយដល់ក្រុមគ្រួសារអ្នកភូមិផង របងជាមួយផង។ អ្នកឆ្លងជំងឺរលាកសួតដ៏កាចសាហាវនេះ នៅក្នុងប្រទេសយើងត្រូវបានព្យាបាលជាសះស្បើយ ជាបន្តបន្ទាប់ ហើយក៏មិនមានជនណាម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសយើង នៅឡើយដែរ៕ ដោយ: ម៉េងឆៃ

website_news/2020240309.txt · Last modified: 2020/03/24 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki