website_news:2020240312

មន្ត្រីនគរបាលខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះកំណត់អត្តសញ្ញាណ ពលករមកពីថៃ និងណែនាំឲ្យពួកគាត់ នៅដាច់ដោយឡែកពីក្រុមគ្រួសារសិន

http://www.cen.com.kh/ March 23, 2020

តាកែវ៖ លោកឧត្តមសេនីយ៍ត្រីវង់ ណាវុធ និងលោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ នេះ បានចុះផ្សព្វផ្សាយការងារបន្ទាន់មួយ ដល់មន្ត្រីនគរបាលមូលដ្ឋាន នៅស្រុកគីរីវង់ទាំងអស់ ត្រូវសហការជាមួយ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យកំណត់ចំនួនពលករ ឱ្យបានជាក់លាក់ និងណែនាំឱ្យពួកគេនៅដាច់ដោយឡែក១៤ថ្ងៃសិន ហើយបើសង្ស័យត្រូវនាំមកពិនិត្យភ្លាម ។

សូមបញ្ជាក់ផងដែរថា ចំពោះវិធានការបន្ទាន់នេះ គឺក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងកិច្ចការចាត់វិធានការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺcovid-19 ចំពោះពលរដ្ឋ ដែលបានត្រឡប់មកពីប្រទេសថៃ ដោយមិនបានធ្វើការពិនិត្យសុខភាព។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរលោក ឆឹង រតនៈ ស្នងការងទទួផែនគ្រប់គ្រងធនធានមនុស្សបានលើកឡើងថា ដោយមានពលករកម្ពុជាជាច្រើននាក់ បានវិលត្រឡប់មកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា តាមច្រកនានា នៅខេត្តជាប់ព្រំដែន នៃប្រទេសថៃ នាពេលថ្មីៗនេះ មានចំនួនច្រើន ហើយពលករដែលបានត្រឡប់មក គឺនូវពុំទាន់បានធ្វើការពិនិត្យសុខភាពបានត្រឹមត្រូវនូវឡើយ ដូច្នេះទើបតម្រូវឲ្យកងកម្លាំងនគរបាលទាំងអស់ រួមសហការជាមួយមេឃុំ មេភូមិ ចុះកំណត់អត្តសញ្ញាណពួកគាត់ ដែលជាពលករចំណាកស្រុក ក្នុងគោលបំណងតែមួយ គឺរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរលាកសួតថ្មី ហៅ COVID-19 ដោយត្រូវអប់រំណែនាំពួកគាត់ ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដោយមិនត្រូវឱ្យពួកគាត់ នៅជិតឬស្និទ្ធស្នាលជាមួយ ក្រុមគ្រួសារ ឬអ្នកជិតខាងឡើយ ដើម្បីបញ្ចៀសការឆ្លង ទៅក្រុមគ្រួសារ ឬអ្នកជិតខាង ហើយបើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់៕ដោយ៖តាកែវ

website_news/2020240312.txt · Last modified: 2020/03/24 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki