website_news:2020240313

លេខទូរស័ព្ទអាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ពលរដ្ឋមកពីបរទេស ជាពិសេសមកពីថៃ ត្រូវជូនដំណឹងពីកន្លែងស្នាក់នៅ ដើម្បីបង្ការ ទប់ស្កាត់ COVID-19

http://nokorwatnews.com/ 23-03-2020

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទរបស់អាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលទើបត្រឡប់មកពី ធ្វើការនៅប្រទេសថៃ និងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត ត្រូវអនុវត្តតាមការណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCOVID-19 ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០នេះ ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានភ្ជាប់ជាមួយលេខទូរស័ព្ទថ្នាក់ដឹកនាំ និងអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋដែលទើបមកពីបរទេស រាយការណ៍ពីកន្លែងស្នាក់នៅ ដើម្បីអាជ្ញាធរអាចក្ដោបក្ដាប់បាន និងងាយស្រួលណែនាំបន្ដ។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ ក្នុងនោះមាន(ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ និងបារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់ ៕សហការី

website_news/2020240313.txt · Last modified: 2020/03/24 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki