website_news:2020240315

លោកគួច ចំរើន អំពាវនាវ កុំឲ្យមានការរើសអើងចំពោះពលករមកពីប្រទេសថៃ

http://kampucheathmey.com/ 24/3/2020 7:15 Am

ព្រះសីហនុ ៖ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែមីនា បានធ្វើការអំពាវនាវឲ្យបងប្អូនទាំងអស់ កុំមានការរើសអើង ចំពោះបងប្អូន និងពលករមកពីប្រទេសថៃ។ អភិបាលខេត្តរូបនេះ បានធ្វើការអំពាវនាវដូច្នេះថា «សូមអំពាវនាវ បងប្អូនទាំងអស់កុំមានការរើសអើងចំពោះបងប្អូន និងពលករមកពីប្រទេសថៃ គ្មាននរណាម្នាក់ចង់កើត ឬចង់មានមេរោគកូវីដ១៩ ក្នុងខ្លួននោះទេ ក៏ប៉ុន្ដែជាមួយគ្នានេះ គឺសូមសុំយ៉ាងទទូច ចំពោះបងប្អូន និងពលករមកពីប្រទេសថៃ សូមស្ម័គ្រចិត្ត និងបំពេញកាតព្វកិច្ច ទៅជួបប្រឹក្សា និងទទួលយកការពិនិត្យរកមុខសញ្ញា មេរោគកូវីដ១៩ ដើម្បីធានាថា ពេលយើងទៅផ្ទះ គឺទៅដោយសេចក្ដីសុខ និងសុវត្ថិភាព ទាំងចំពោះខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិរបស់យើងទាំងមូល។ សូមអរគុណ»៕

website_news/2020240315.txt · Last modified: 2020/03/24 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki