website_news:2020240317

ដោយមានការស្នើសុំពីអាជ្ញាធរកម្ពុជា.! អាជ្ញាធរថៃ បានសម្រេចបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយពលករខ្មែរចេញមួយថ្ងៃទៀត

http://neakmeasnews.com/ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយ ជីវ័ន្ត

(ក្រុងប៉ោយប៉ែត)៖ នៅរសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយពលករធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញមិនទាន់អស់ អាជ្ញាធរខេត្តលោក អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត ដោយមើលឃើញពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដែលជាពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ ។ និងដោយយោងតាមប្រសាសន៍ណែនាំ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោក “ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ” ឯកឧត្តម អ៊ុំ រាត្រី បានស្នើសុំអោយអាជ្ញាធរថៃ បើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេលមួយទៀត រហូតដល់១០យប់ ដើម្បីអោយពលករខ្មែរមានចំនួន៥០០នាក់ ចេញមកខាងទឹកខ្មែរវិញ ដើម្បីបញ្ជាសការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះទូទាំងសកលលោក។

ដោយមានការស្នើសុំនិងអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខាងគូរភាគីអាជ្ញាធរថៃ បានសម្រេចបើកអោយពលករខ្មែរចេញមួយថ្ងៃទៀត គេសង្កេតឃើញថា៖ ក្រោយពីបើកច្រកទ្វារពំប៉ោយប៉ែត ដែនមានពលករខ្មែរចំនួន៥០០នាក់ បាននាំគ្នាសម្រុកចេញមកកម្ពុជា។

ដោយឡែកពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានក្រុងខេត្តយករថយន្តដឹកពលករខ្មែរយកទៅដាក់កន្លែងសុំចតចំនួនពីរកន្លែង(មួយនៅចំណតរថភ្លើងក្រុងប៉ោយប៉ែត និងមួយទៀតនៅមណ្ឌលសំចតដីថ្មី) គ្រប់គ្រងដោយមន្ទីរពេទ្យសុខាភិបាល ដើម្បីពិនិត្យវាស់កំដៅ និងពិនិត្យរកមេរោគជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃសិន ហើយបើមាននរណាម្នាក់ការពិនិត្យពីក្រុមគ្រូពេទ្យជាលតផលវិជ្ជមាន និងបង្ឃាំងក្នុងបន្ទប់មួយផ្សេងដាច់ដោយឡែក ហើយបើសិនការពិនិត្យអវិជ្ជមាននោះ ពួកគេអាចវិលត្រឡប់ទៅស្រុកកំណើតវិញ ក្នុងរយៈពេល១៤ថ្ងៃដើម្បីការពារការរីករាលដាលឆ្លងជំងឺកូវីដ១៩ ទៅលើប្រពលរដ្ឋខ្មែរ នេះបើយោងតាមអ្នកពាក្យ ប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃដ៏ដែល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុថហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងកម្លាំងអាវុធហត្ថចំនួន៣០នាក់ និងរថយន្តចំនួន០៤គ្រឿង ដើម្បីជួយដឹកជញ្ជូនពលរដ្ដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែតដែលនៅប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងចូលរួមការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ៕

website_news/2020240317.txt · Last modified: 2020/03/24 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki