website_news:2020240602

មនុស្ស១០នាក់ចាញ់បោកមេខ្យល់នាំឆ្លងដែន ត្រូវសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួន

http://nokorwatnews.com/ 23-06-2020

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលវរៈការពារព្រំដែនគោក លេខ៨១៧ សហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន រួមនឹងមន្ត្រីយោធាទំនាក់ទំនងព្រំដែន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការស្ទាក់ចាប់ពលករខ្មែរចំនួន១០នាក់ ដែលលួចឆ្លងដែនទៅថៃខុសច្បាប់ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ពលរដ្ឋខ្មែរទាំង១០នាក់នោះមាន៖

១,ឈ្មោះ ពេញ ហាយ ភេទប្រុស អាយុ២៧ឆ្នាំ ខេត្តតាកែវ ។

២,ឈ្មោះសៀប ឡា ភេទប្រុស អាយុ២៥ឆ្នាំ ខេត្តកំពង់ឆ្នាំង ។

៣,ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២១ឆ្នាំ កំពង់ចាម។

៤,ឈ្មោះ ស្រី លីន ភេទស្រី អាយុ១៨ឆ្នាំ កំពង់ចាម។

៥,ឈ្មោះ សៀន សាន់ ភេទប្រុស អាយុ២១ឆ្នាំ សៀមរាប។

៦,ឈ្មោះ ស ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំព្រៃវែង។

៧,ឈ្មោះ លី កញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ព្រៃវែង។

៨,ឈ្មោះ ស៊ី ម៉ាច ភេទស្រី អាយុ២៨ឆ្នាំ ព្រៃវែង។

៩,ឈ្មោះ កញ្ញា ផារី ភេទស្រីអាយុ៣៤ឆ្នាំ ព្រៃវែង។

១០,ឈ្មោះ សម្បត្តិ បណ្តា ភេទស្រីអាយុ៣ឆ្នាំ ព្រៃវែង។

ពួកគាត់និយាយថា ដោយសារអត់ការងារធ្វើទើបពួកគាត់សម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃតាមមេខ្យល់ម្នាក់ជាអ្នកនាំផ្លូវ តែមិនទាន់ឆ្លងផុតព្រំដែនផងត្រូវសមត្ថកិច្ចចាប់ខ្លួនបាត់ទៅហើយ។

ក្រោយការឃាត់សមត្ថកិច្ចបាននាំពលករខ្មែរខាងលើនោះយកទៅដើម្បីបន្តស្រាវជ្រាវរកចាប់មេខ្យល់យកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖ ប្រាថ្នា

website_news/2020240602.txt · Last modified: 2020/06/24 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki