website_news:2020240603

នគរបាលខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយនិងណែនាំអោយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់កន្លែងម៉ាស្សា ទីតាំងសប្បាយដ្ឋានត្រូវបន្ដកិច្ចសហការជាមួយសមត្ថកិច្ច

http://cambodiapolice.com/policekh/ 4:28 pm 23 មិថុនា 2020

កំពង់ស្ពឺ៖ដោយអនុវត្ដតាមគោលការណ៍មតិដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលកំពង់ស្ពឺ លោកស្រីវរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើបច្ចុប្បន្នភាពនៅតាមសណ្ឋា គារ ផ្ទះសំណាក់ ហាងម៉ាស្សា កោសជប់ កន្លែងសប្បាយដ្ឋាន និងទីតាំងពាក់ព័ន្ធការបំរើភ្ញៀវមួយចំនួនទៀត។

ក្នុងការចុះផ្សព្វផ្សាយនិងណែនាំអំពីវិធានការមួយចំនួនជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ កន្លែងសប្បាយដ្ឋាននិងទីតាំងមួយចំនួនទៀត លោកស្រី នាយការិយាល័យ ក្នុងនាមជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានណែនាំអោយគ្រប់បណ្ដាអ្នកទទួលខុសត្រូវទាំងអស់ដែលមានភារកិច្ចក្នុងការគ្រប់គ្រងនៅតាមបណ្ដាគោលដៅត្រូវយកចិត្ដទុកដាក់អនុវត្ដតាមខ្លឹមសារលិខិតនិងបទបញ្ញាតិទាំងឡាយដែលមានសុពលភាព និងការឈានទៅអនុវត្ដនីតិវិធីច្បាប់ដូច្នេះគម្បីត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធពិសេសកំលាំងនគរបាលក្នុងការផ្ដល់ព័ត៌មាន រាយការណ៍ទប់ស្កាត់សកម្មភាពបំពានច្បាប់ទាំងឡាយដែលនាំឲ្យមានពិរុទ្ធភាពពាក់ព័ន្ធដល់ម្ចាស់ទីតាំងជាដើម ៕

website_news/2020240603.txt · Last modified: 2020/06/24 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki