website_news:2020240605

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានទទួលពលករខ្មែរ ឆ្លងដែនខុសប្បាប់ ពីសម្ថកិច្ចថៃ ចំនួន ៦៦នាក់

https://www.facebook.com/GDIOfficial 23-06-2020

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានសហការជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ទទួលពលករខ្មែរ ដែលបានទៅធ្វើការខុសច្បាប់ ពីសម្ថកិច្ចថៃ នៅច្រកបានផាកាត ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានចំនួន ៦៦នាក់។ បន្ទាប់មកមន្រ្តីចត្តាឡីស័ក ត្រួតពិនិត្យសុខភាព វាស់កំដៅ រួចក៏បាននាំពួកគាត់ ទៅដាក់ក្នុងមណ្ឌលសុខភាពរបស់ខេត្តប៉ៃលិន ដើម្បីតាមដានសុខភាពបន្តទៀត៕

website_news/2020240605.txt · Last modified: 2020/06/24 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki