website_news:2020240607

នារីខ្មែរ៥នាក់ដែលចាញ់បោកមេខ្យល់នាំទៅលក់នៅប្រទេសចិនត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមជួយសង្គ្រោះ

https://www.facebook.com/tvkchanne/ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 23-06-2020

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចខេត្តកាវបាង វៀតណាមបានសង្គ្រោះនារីរងគ្រោះ ៥រូប ដែលចាញ់បោកមេខ្យល់នាំទៅលក់នៅប្រទេសចិនដោយឆ្លងដែនខុសច្បាប់ចូលវៀតណាមនិងបានបញ្ជូនទៅដាក់មជ្ឈមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ ព្រមទាំងបានរៀបចំបែបបទ បញ្ជូនត្រឡប់ទៅកម្ពុជាតាមរថភ្លើង ពីទីក្រុងហាណូយនៅថ្ងៃទី ២៤ ខែមិថុនា នឹងទៅដល់ទីក្រុងហូជីមិញវេលាម៉ោង ៥:០០ព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០។ ដែលនៅទីនោះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញជួយ សម្រួលការធ្វើដំណើរបន្តទៅដល់ច្រកព្រំដែនអន្តរជាតិបាវិត និងមានតំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀងមកទទួលរួចបញ្ជូនបន្តទៅតាម ទីលំនៅដ្ឋានរបស់គាត់រៀងៗខ្លួន។

website_news/2020240607.txt · Last modified: 2020/06/24 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki