website_news:2020240609

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ស្រង់ស្ថិតិពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វាអន្តរជាតិព្រំ

https://cambodiapolice.com/policekh/ 11:20 am 24 មិថុនា 2020

ប៉ៃលិន៖ នៅវេលាម៉ោង១១នឹង៣០នាទីថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានចុះស្រង់ស្ថិតិពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វាអន្តរជាតិព្រំចូលមកប្រទេសកម្ពុជាវិញមានចំនួនសរុប ៦៦នាក់ ស្រី១៤នាក់ ក្មេង០៣នាក់ ស្រី០២នាក់។ បច្ចុប្បន្នពលករទាំងអស់បានបញ្ជូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពផ្សារព្រំ៕

website_news/2020240609.txt · Last modified: 2020/06/24 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki