website_news:2020240702

ឯកឧត្តម នាក់ ណេរ៉ុន ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កចំនួន ០២ស្រុក

http://cambodiapolice.com/policekh/ 5:00 pm 23 កក្កដា 2020

សៀមរាប៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក ចំនួន០២ស្រុក បានទទួលអំណោយ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប ចំពោះបងប្អូនដែលបានវិល ត្រឡប់មកពីក្រៅប្រទេស ចំនួន៤៦នាក់ បានកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ចំនួន៣៣នាក់ និង នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាប្រិយ៍ ឃុំប្រិយ៍ ស្រុកស្រីស្នំ ចំនួន១៣នាក់ ក្នុងរយៈពេល១៤ថ្ងៃ នៅកន្លែងពីរផ្សេងគ្នានាថ្ងៃតែមួយ ក្រោមកិច្ចសហការជាមួយអង្គការ IOM។

តាមសេចក្តីរាយការណ៍របស់លោកអភិបាលរងស្រុកក្រឡាញ់ បានឲ្យដឹងថា ចាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះ ប្រជាពលរដ្ឋធ្វើចំណាកស្រុក បានវិលត្រឡប់មកស្រុកកំណើតវិញមកដល់ពេលនេះ មានចំនួនសរុប ៣ពាន់៧៤៥នាក់ ស្រី ចំនួន១ពាន់៧១៦នាក់ ហើយបានកំពុងធ្វើចត្តាឡីស័ក ចំនួន៣៣នាក់ ស្រី១៣នាក់ និងបានឆ្លងកាត់ធ្វើចត្តាឡីស័ក វិលទៅកាន់ភូមិដ្ឋាន មានចំនួន៨៣០នាក់។ ចំពោះសេចក្តីរាយការណ៍របស់លោកអភិបាលស្រុកស្រីស្នំក៏បានឲ្យដឹងផងដែរថាចាប់ពីមានការផ្ទុះឡើងនៃជមងឺកូវីដ១៩នេះ ប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅក្រៅប្រទេសមានចំនួនសរុប៤ពាន់៥៨០នាក់ ហើយបានវិល មកកាន់ភូមិដ្ឋានខ្លួនវិញ មានចំនួនសរុប១ពាន់៨៧០នាក់ និងកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្តាឃុំ ចំនួន៣៣នាក់ ដោយឡែកនៅក្នុងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាប្រយ៍ ចំនួន១៣នាក់ ស្រី៧នាក់ផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម នាក់ ណេរ៉ុន ក៏បានកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះ ដោយសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជម្ងឺឆ្លងកូវីដ១៩ កុំឲ្យមានការឆ្លងទៅអ្នកដទៃ និងសហគមន៍ខ្លួន។ទន្ទឹមនឹងនេះឯកឧត្តម ក៏បានផ្សព្វផ្សាយ ពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៣៩៦ សជណ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា ជូនដល់បងប្អូនទាំងអស់ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនៃស្រុកក្រឡាញ់ និងស្រីស្នំនេះ សុំឲ្យបងប្អូនកុំឲ្យចាញ់ឧបាយកលបោកប្រាស់របស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាងដោយខុសច្បាប់ក្នុងខណៈ ពេលដែលប្រទេសជិតខាងបានកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើមី្បបង្កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម នាក់ ណេរ៉ុន ក៏បានលើកឡើងថា បច្ចុប្បន្ននេះ បញ្ហាជម្ងឺកូវីដ១៩ នៅកម្ពុជា បានកំពុងនាំចូលមកពីក្រៅប្រទេស តាមរយៈការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងពេលថ្មីៗនេះ ហើយក៏ជាភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល។ ទោះបីនៅកម្ពុជាយើងពុំមានអ្នកស្លាប់ដោយជម្ងឺឆ្លងកូវីដ១៩ក៏ដោយ ក៏យើងទាំងអស់គ្នាសហការគ្នាប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់នូវជំងឺឆ្លងកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនត្រូវបន្ថូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍ខ្លួន។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ដើមី្បជៀសនូវជំងឺឆ្លងនេះបាន ចូលយើងរាល់គ្នាត្រូវតែសម្អាតអនាម័យ និងថែរក្សាសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវលាងដៃនឹងទឹកសាប៊ូ អាល់កុល ជែលនិងត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងរក្សាឲ្យបាននូវគម្លាតពីគ្នានិងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំផងដែរ។

អំណោយដែលនាំយកទៅចែកជូនបងប្អូនកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កទាំងពីរស្រុក ដោយម្នាក់ៗទទួលបាន ចំនួន១៣មុខ មាន ច្រាសដុសធ្មេញ, ថ្នាំដុសធ្មេញ, សាប៊ូលុច្ស, សាប៊ូកក់សក់Clear, សាប៊ូម្សៅLix Lemon, កន្ទេល, មុង ភួយ, អាវយឺត, ខោខ្លី, កន្សែងពោះគោ, ស្បែកជើងផ្ទាត់ និង សំឡីអនាម័យផងដែរ ៕

website_news/2020240702.txt · Last modified: 2020/07/24 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki