website_news:2020240703

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយបន្ទាយ ចុះធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋ ស្ដីពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព

http://cambodiapolice.com/policekh/ 3:57 pm 23 កក្កដា 2020

ខេត្តក្រចេះ៖ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយបន្ទាយ បានចុះធ្វើការផ្សព្វផ្សាយនៅតាមខ្នងផ្ទះចំណុចអូរអង្គុញក្រោយភូមិខ្សាច់ទប់ ឃុំជ្រោយបន្ឋាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ដោយការចុះផ្សព្វផ្សាយនោះរួមមាន ៖

១.ច្បាប់ចរាចរណ៍លេខ៣៩អនក្រ

២.ផលប៉ះពាល់នៃគ្រឿងញៀន៩ចំណុច

៣.ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

៤.គ្រោះអគី្គភ័យផ្សេងៗ

៥.ការជួញដូរស្ត្រីភេទ និងកុមារ

៦.គ្រោះថ្នាក់អាវុធយុទ្ធភ័ណ្ណមិនទាន់ផ្ទុះ

៧.អ្នកដែរមានគោយន្តកន្រៃ្ត និងយានយន្តគ្រប់ប្រភេទពេលបើកបរត្រូវប្រុងប្រយ័ត្នដល់ផ្លូវបត់ ឬផ្លូវកោងត្រូវបន្ថយល្បឿន(ពិសេសពេលស្រវឹងស្រាហាមមិនឱយធ្វើដំណើរ)ជៀសវាងកុំឱយមានគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវប្រុងប្រយ័ត្នអំពីជំងឺកូវីត១៩នៅពេលខាងមុខ និងបានណែនាំពួកគាត់ឱយថែរក្សារទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចជាសត្វគោក្របី និងសម្ភារះផ្សេងៗឲ្យបានត្រឹមត្រូវជៀសវាងចោរលួចហើយបានពន្យល់ណែនាំពួកគាត់ឲ្យមានអនាម័យល្អដើម្បីជៀសវាងកើតជំងឺផ្សេងៗទៀត ។

កម្លាំងបានចំនួន ០៩ខ្នងផ្ទះ មានមនុស្សចូលរួម ២៧នាក់ ស្រី១៦នាក់ បានចែកខិតិប័ណ្ណជូនពួកគាត់ចំនួន ២៧សន្លឹក ៕ ប្រភពៈ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សម្រួលដោយៈ អ.ទោ.រឿង សុវណ្ណដែត

website_news/2020240703.txt · Last modified: 2020/07/24 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki