website_news:2020240801

កម្លាំងនគរបាលស្រុកក្រឡាញ់ ឃាត់មេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំពលករទៅធ្វើការនៅប្រទេសថៃ

http://cambodiapolice.com/policekh/ 10:13 pm 23 សីហា 2020

សៀមរាប៖ កម្លាំងនគរបាលស្រុកក្រឡាញ់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់មេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំពលករទៅធ្វើការនៅប្រទេសថៃ។ ប្រតិបត្តិការខាងធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០នឹង៣០នាទី។ នគរបាលខេត្តសៀមរាប បានឲ្យឹងថាមានរថយន្តតាក់ស៊ីមួយគ្រឿងម៉ាកកាម៉ារីបាឡែនពាក់ស្លាកលេខភ្នំពេញ 2M-2662 បានមកដឹកពលករនៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយបានជួបនិងនគរបាលប៉ុស្តិ៍ដើរល្បាត ក៏បាននាំយកមកអធិការរដ្ឋាននគរបាលស្រុកក្រឡាញ់។ តាមការសាកសួរពលករទាំង ០៩នាក់បានឆ្លើយថា ពួកគេទៅធ្វើពលករនៅថៃ ហើយហៅតាក់ស៊ីខាងលើមកយកដោយគេយកឈ្នួលក្នុងមួយនាក់ 30000រៀលនិងប្រាក់សម្រាប់នាំឆ្លងដែនក្នុងមួយនាក់ ៣៣០០បាត ហើយទើបតែនាំគ្នាឡើងរថយន្តតាក់ស៊ីត្រូវប៉ូលិសចាប់បាន។ ផ្អែកតាមការសាកសួរចម្លើយឈ្មោះ ញ៉េប ថា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិដូងឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នករត់តាក់ស៊ីនិងជាមេខ្យល់ បានឆ្លើយសារភាពថាខ្លួនពិតជាប្រមូលពលករពីស្រុកក្រឡាញ់ដឹកទៅច្រកឡែម ដោយយកឈ្នួលតាក់ស៊ីម្នាក់ ៣០០០០រៀល ហើយពលករទាំងអស់ ខ្លួនយកទៅប្រគល់ឲ្យមេខ្យល់បន្ត មេខ្យល់ឱ្យប្រាក់ក្នុងម្នាក់ ២០០បាតថែមទៀត។ ជនសង្ស័យឈ្មោះ ញ៉េប ថា បានឃាត់ខ្លួនតាមបញ្ជាឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោ២១៖០០នាទី។ ចំណែកពលករទាំង ៩នាក់ ត្រូវបានសមត្ថកិច្ចយកមកអប់រំ មុនអនុញ្ញាតត្រឡប់ទៅលំនៅដ្ឋានវិញ ៕

website_news/2020240801.txt · Last modified: 2020/08/24 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki