website_news:2020240805

ភាគីថៃចាប់បញ្ជូនពលរដ្ឋខ្មែរចំនួន ១១នាក់ មកឲ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ពីបទឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

https://www.facebook.com/GDIOfficial 15-08-2020

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ១៦និង០០នាទី ភាគីថៃចាប់បញ្ជូនពលរដ្ឋខ្មែរចំនួន ១១នាក់ មកឲ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ពីបទឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ១១នាក់ មាន ១-ឈ្មោះ ថន ហៃ ភេទ ប្រុស អាយុ ៣៦ឆ្នាំ, ២-ឈ្មោះ ងិន រាំ ភេទ ប្រុស អាយុ ៣៥ឆ្នាំ, ៣-ឈ្មោះ ម៉េង អូន ភេទ ប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង, ៤-ឈ្មោះ បុណ ថន ភេទប្រុស អាយុ ៥០ឆ្នាំ, ៥-ឈ្មោះ សាប ដា ភេទប្រុស អាយុ ៥៤ឆ្នាំ, ៦-ឈ្មោះ មិញ សេងលី ភេទប្រុស អាយុ ៣៨ឆ្នាំ, ៧-ឈ្មោះ នាង នេត ភេទប្រុស អាយុ ៣៦ឆ្នាំ, មានទីលំនៅភូមិបុស្សជុគ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង, ៨-ឈ្មោះ សង វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ, ៩-ឈ្មោះ សឿ ដា ភេទប្រុស អាយុ ២២ឆ្នាំ, ១០-ឈ្មោះ នាង អូន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រលិត ស្រុក ពសរាំង ខេត្តព្រៃវែង និង១១-ឈ្មោះ ឃូវ ខាន់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសាកសួរអប់រំណែនាំ រួចប្រគល់ឲ្យមន្រ្តីចត្តាឡីស័ក ប្រចាំការមាត់ច្រក ដើម្បីអនុវត្តន៍នីតិវិធី នូវវិធានការរបស់ក្រសួងសុខាភិបាល៕

website_news/2020240805.txt · Last modified: 2020/08/24 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki