website_news:2020241101

ផែនការផ្សព្វផ្សាយសំរាប់ឆ្នាំ២០២១ ក្នុងការទប់ស្កាត់ ការជួញដូរផ្លូវភេទតាមអាជីវកម្មកំសាន្តនានានិងតាមវិសយទេសចរ

https://www.pdikampongcham.info/ ២០ ខែវិច្ឆិកា ២០២០ អត្ថបទដោយ៖ លោកស្រី ពុធ ធាវី

សំរាប់ខេត្តកំពង់ចាម គិតពីដើម២០២០ដល់ពេលនេះការជួញដូរផ្លូវភេទតាមអាជីវកម្មកំសាន្តនានានិងតាមវិស័យទេសចរ.មិនមានទេ បើប្រៀបធៀបទៅបណ្តាឆ្នាំកន្លងទៅ; នេះគឺយោងតាមរបាយការណ៍របស់(ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារនិតិជន)នៃស្នងការដ្នាននគរបាលខេត្ត។

លោកវរះសេនីយទោ ថុល ម៉េង នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារនិតិជន បានលើកទ្បើងក្នុងកម្មវីធីសន្ទនានាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រី កាលពីថ្ងៃសុក្រទី១៣ តុលា ២០២០នេះថា-បច្ចុប្បន្ន អំពើជួញដូរមនុស្សតាមគ្រប់រូបភាព និងតាមមធ្យោបាយរបស់ជនប្រព្រឹត្តបទល្មើស គឺត្រូវបានកំលាំងសមត្ថកិច្ចតែងតែបង្ក្រាបបាន និងចាប់ជនល្មើសយកមកផ្ទន្ទាទោសតាមច្បាប់។ លោកបញ្ជាក់ទៀតថា មិនដូចកាលពីអំទ្បុងឆ្នាំ១៩៩០ដល់១៩៩៦ សមត្ថកិច្ចអនុវត្តតាមច្បាប់ព្រហ្មទណ្ទ័អន្តរកាលគឺមានតែ១០ ក្នុងនោះគឺមិនមានចែងពីបទល្មើសសច្ចារកម្ម(គឺការទាញយកផលប្រយោជន៍ពីបុក្គល )ដូច្នេះហើយទើបសមត្ថកិច្ចមានការលំបាកក្នុងការអនុវត្ត ការចាត់វិធានការ។ លោកបន្តថា តែបច្ចុប្បន្ននេះ ដោយមានវិសោធនកម្មច្បាប់ថ្មីមាន៥២មាត្រាគឺពេញលេញក្នុងការចាត់វិធានការក្នុងការបង្ក្រាប ការនាំមនុស្សចេញដោយរាប់ទាំងដឹងតាមនាវា តាមផ្លូវអាកាសនិងការជួញដូរតាមខ្លឹបកំសាន្តនានានិងតាមវិស័យទេសចរទៀតផង។

ចុងក្រោយលោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ បើសិនជាចង់អោយសមត្ថកិច្ចអនុវត្តចំណាត់ការមានប្រសិទ្ធភាពក្នុងការចាប់ជនល្មើស ត្រូវតែមានការចូលរួមជាមួយអាជ្ញាធរនិងសមត្ថកិច្ច រាល់ការប្រជុំនៅក្នុងភូមិសហគមន៍ស្តាប់ការនែនាំរបស់អាជ្ញាធរសមត្ថកិច្ចប៉ុស្ត៍មូលដ្ឋាន នោះទើបការចំណាត់ការអនុវត្តផ្លូវច្បាប់មានប្រសិទ្ធភាព;ហើយស្នងការដ្នាននគរបាលខេត្ត នៅតែអនុវត្តជាប់ជានិច្ចក្នុងគោលនយោបាយ ភូមិឃុំមានសុវត្ថភាព ដើម្បីផ្តល់សុខសន្តិភាពជូនពលរដ្ឋ៕

website_news/2020241101.txt · Last modified: 2020/11/24 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki