website_news:2020241104

ជនជាតិចិនចំនួន ០២នាក់ ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ ត្រូវបណ្តេញចេញកម្ពុជា

https://www.cen.com.kh/ November 21, 2020

ខេត្តព្រះសីហនុ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបណ្តេញជនជាតិចិនចំនួន ០២នាក់ ឲ្យចេញផុតពីកម្ពុជា តាមជើងយន្តហោះចេញលេខ LQ908 (KOS-CAN) ពាក់ព័ន្ធនឹងបទល្មើសបម្រើសេវាផ្លូវភេទ។ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០ នាទី បានសហការជាមួយ លោកវរសេនីយ៍ទោ ប៉ុន សំអុលឧត្តម នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០២នាក់ តាមជើងយន្តហោះចេញលេខ LQ908 (KOS-CAN) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០២នាក់នេះ មាន ១. ឈ្មោះ SHI LIBAO ភេទស្រី អាយុ ៤០ឆ្នាំ និង២. ឈ្មោះ XU YING ភេទស្រី អាយុ ៣៤ឆ្នាំ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ៕

website_news/2020241104.txt · Last modified: 2020/11/24 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki