website_news:2020241209

ឃាត់ខ្លួនយុវជន ពីរនាក់ លួចឆ្លងដែនចូលប្រទេសថៃ ខុសច្បាប់ យកទៅធ្វើចត្តាឡីស័ក

https://www.rasmeinews.com/archives/ 23 December, 2020

ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាមអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹង នៅរសៀលថ្ងៃនេះថាៈ នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិចាំយាម បានចុះល្បាត ក្នុងភូមិសាស្ត្រស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ចំនួនពីរនាក់ ឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។

នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិចាំយាម បានឲ្យដឹងថាៈ ពលរដ្ឋខ្មែរទាំង ពីរនាក់នោះ មានៈ ១.ឈ្មោះ ស៊ឹម ទូច អាយុ ២៣ ឆ្នាំ, និង២.ឈ្មោះ ផុន ប្រុស អាយុ ២៦ ឆ្នាំ ។ យុវជនពីរនាក់នេះ រស់នៅភូមិត្របែក ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង ជាមួយគ្នា។ ក្រោយពីបានសាកសួរ និងអប់រំណែនាំរួច សមត្ថកិច្ច បានប្រគល់ជូនមន្ត្រីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តន៍នីតិវិធីបន្ត នូវវិធានការរបស់ ក្រសួងសុខាភិបាល៕/V

website_news/2020241209.txt · Last modified: 2020/12/25 11:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki