website_news:2020250303

អាជ្ញាធរក្រុងប៉ោយប៉ែត លាងសម្អាត បាញ់ទឹកសាប៊ូ សម្លាប់មេរោគ ក្នុង ទីធ្លា មណ្ឌលសំចត និងស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត នៅព្រឹកនេះ

https://www.facebook.com/Matimohachunnews/ សារព័ត៌មាន មតិមហាជន 25-03-2020

ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២០វេលាម៉ោង១០នឹង៣០នាទីព្រឹកអាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ • ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ • លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក តាន់ គឹមរិទ្ធ សមាជិការក្រុមប្រឹក្សាក្រុង • ក្រុមការងារ ថ្នាក់ខេត្ត ក្រុង និងមានការចូលរួមពីអាជ្ញាធរសង្កាត់ ភូមិ ប្រជាការពារ ចុះ លាងសម្អាត បាញ់ទឹកសាប៊ូ សម្លាប់មេរោគ ក្នុងទីធ្លានៅមណ្ឌលសំចត និងស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមកន្លែងរក្សា ពលករខ្មែរ ពិនិត្យមើលសុខភាពមុនបញ្ជូនត្រឡប់ទៅ តាមបណ្ដាល ខេត្តរៀងៗខ្លួន ដើម្បី ចូលរួមចំណែក បង្ការ ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ ១៩ ដល់មូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាស នោះដែរ លោក តាន់ គឹមរិទ្ធ សមាជិការក្រុមប្រឹក្សាក្រុង បានឧបត្ថម្ភ ថវិការ ៨,០០០,០០០ រៀល ( ប្រាំបីលានរៀល ) តាមរយៈលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដើម្បី យកទៅចាត់ចែង ប្រើប្រាស់ នៅក្នុងយុទ្ធនាការ ប្រយុទ្ធ បង្ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ ១៩ ។

website_news/2020250303.txt · Last modified: 2020/03/25 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki