website_news:2020250307

តម្រួតថៃចាប់បញ្ជូនពលករខ្មែម្នាក់មកកម្ពុជា ក្រុមសមត្ថកិច្ចនគរបាលអូរបីជាន់បញ្ជុនទៅកាន់មណ្ឌលសុខភាព

http://cambodiapolice.com/policekh/ 12:26 pm 24 មីនា 2020

បន្ទាយមានជ័យ៖ ពលករខ្មែម្នាក់ត្រូវបានកម្លាំងតម្រួតថៃបញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលនៅព្រំដែន ខណៈដែលពល កររូបនេះគាត់បានដើរចេញចូលនៅទឹកដីថៃ ហើយបានដួលបណ្តាលឲ្យគ្រេចចង្កេះឃើញដូច្នោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលអូរបីជាន់ក៏បញ្ជូនពលកររូបនេះទៅកានមណ្ឌលសុខភាពអូរបីជាន់។

នេះបើយោងតាមការអះអាងរបស់លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០នេះ។ លោកអធិការបន្តថា ក្រោយពីខាងគ្រូពេទ្យមណ្ឌលសុខភាពពិនិត្យទៅឃើញថា កម្តៅបានឡើងខ្ពស់ដល់ទៅ៣៧.៥អង្សាសេ គ្រូពេទ្យក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីពិនិត្យបន្ត។ លោកអធិការស្រុកអូរជ្រៅដ៏ដែលបន្តថា ពលកររូបនេះមានឈ្មោះ សាន សានិត អាយុ៣៨ឆ្នាំ រស់នៅស្រុក មោងឬស្សី ខេត្តបាត់ដំបង។ ពលកររូបនេះបានទៅរស់នៅប្រទេសថៃធ្វើការនៅទីនោះ(ប្រទេសថៃ)២០ឆ្នាំ មកហើយ។ តម្រួតថៃបានចាប់ខ្លួននៅភូមិអាងសិលាថៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ហើយបានបញ្ជូនមកកម្ពុជា តាមច្រករបៀងទំនប់ដាច់ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤មិនានេះ៕ កែសម្រួលដោយ៖ អនុសេនីយ៍ឯក ឌិន សុខស៊ីថា

website_news/2020250307.txt · Last modified: 2020/03/25 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki