website_news:2020250308

កងកម្លាំងនគរបាលបន្តយុទ្ធនាជួយដឹកពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ

http://www.rasmeinews.com/ March 24, 2020, 5:26 PM

ដោយ៖ ប.ជ័យ/ព្រំដែនកម្ពុជា-ថៃ៖មន្ត្រីនគរបាលការពារព្រំដែនបានឱ្យដឹងថា៖យោងការអនុវត្តការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះកងកម្លាំងក្រុងប៉ោយប៉ែត,ស្រុកម៉ាឡៃ,ស្រុកថ្មពួក,ស្រុកស្វាយចេក,នគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ 815,891,911,807,។ កម្លាំងទាំងអស់នេះបានចាំទទួលដឹកជញ្ជូនប្រជពលរដ្ឋនិងពលករខ្មែរវិលពីប្រទេសថៃនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតច្រកព្រំដែនតំបន់ម៉ាឡៃនិងបឹងត្រកួន។ ឯច្រករបៀងខ្លះទៀតក៏ត្រូវបានបិទហើយតាំងពីថ្ងៃទី២៣ខែមីនាក៏មកទល់ល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០២០។ ក៏នៅមានពលករខ្មែរមួយចំនួនបន្តចេញពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងនានាក្រោយពីច្រកព្រំដែនបានបិទចំនួន១៤ថ្ងៃពីម៉ោង៦ព្រំក ថ្ងៃទី២៣ ខែមីនាដល់ម៉ោង១០យប់ថ្ងៃទី៥ខែមេសាឆ្នាំ២០២៩។ ទោះយ៉ាងណាពលករខ្មែររាប់រយនាក់បានបន្តឆ្លងកាត់មកមាតុប្រទេសវិញ៕S/

website_news/2020250308.txt · Last modified: 2020/03/25 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki