website_news:2020250310

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់

General Department of Immigration - GDI

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ បានឲ្យដឹងថា ពលករខ្មែរទាំង ០២នាក់នេះ មាន ១. ឈ្មោះ ប្រាក់ ផាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិអូរក្រូច ឃុំតាតោក ស្រុកសំលូត ខេត្តបាត់ដំបង និង២. ឈ្មោះ ឌួន យើន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិព្រៃទទឹង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការចូលរួមពី មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យុសុខភាពផងដែរ និងបានធ្វើការអប់រំ ណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020250310.txt · Last modified: 2020/03/25 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki