website_news:2020250313

នៅខេត្តកំពង់ធំ មានពលករខ្មែរ៧៧៤នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើត

http://kampucheathmey.com/ 25/3/2020 8:13 Am

កំពង់ធំ ៖ នៅខេត្តកំពង់ធំ ពលករខ្មែរ ដែលវិលត្រឡប់មកពីបណ្ដាប្រទេសជិតខាងកម្ពុជាវិញ គិតត្រឹមម៉ោង១៦និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានចំនួន៧៧៤នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ គោរពរាយការណ៍ជូនលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយត្រូវបានលោកធ្វើការផ្សព្វផ្សាយនៅបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។ របាយការណ៍នោះ បានបញ្ជាក់ថា សូមគោរពជូនឯកឧត្ដមរដ្ឋមន្ត្រី សូមជូនរបាយការណ៍ ស្ដីពីទិន្នន័យពលករខ្មែរ វិលត្រឡប់មកពីបណ្តាប្រទេសជិតខាងមកកម្ពុជាវិញ មកដល់មូលដ្ឋានខេត្តកំពង់ធំ គិតត្រឹមម៉ោង16:00នាទី ថ្ងៃទី 24 ខែមីនា ឆ្នាំ 2020តាមរបាយការណ៍ពីស្នងការនគរបាលខេត្តកំពង់ធំ។

+ សរុបមានចំនួន 774 នាក់ ស្រី 326 នាក់ ក្នុងនោះ :

– មកពីប្រទេសថៃ ចំនួន 765 នាក់ ស្រី 321នាក់

– មកពីប្រទេសម៉ាឡេស៊ី ចំនួន 04នាក់ ស្រី 02នាក់

– មកពីប្រទេសកូរ៉េ ចំនួន 02នាក់ ស្រី01 នាក់

– មកពីប្រទេសជប៉ុន ចំនួន 02 នាក់ ស្រី 01 នាក់

– មកពីប្រទេសចិន ចំនួន 01នាក់ ស្រី

+ ជាក់ស្ដែងនៅតាមបណ្តាក្រុង ស្រុក ដូចខាងក្រោម ៖

1.ស្រុកតាំងគោក ចំនួន 147នាក់ ស្រី 58នាក់ ( មកពីប្រទេសថៃ 146នាក់ ស្រី 57 នាក់, មកពីប្រទេសជប៉ុនចំនួន01នាក់ស្រី ) ។

2.ស្រុកបារាយណ៍ ចំនួន 45នាក់ ស្រី 19នាក់ ( មកពីប្រទេសថៃ 42នាក់ ស្រី 18 នាក់ , ម៉ាឡេស៊ី 03នាក់ ស្រី01នាក់ )។

3.ស្រុកសន្ទុក ចំនួន 61 ស្រី 28នាក់ ( មកពីប្រទេសថៃ ចំនួន58នាក់ស្រីចំនួន27នាក់ប្រទេសមាទ្បេស៊ីចំនួន01ស្រីនឹងប្រទេសកូរ៉េចំនួន01ប្រុស ប្រទេសជប៉ុនចំនួន01ប្រុស)។

4.ក្រុងស្ទឹងសែនចំនួន29នាក់ ស្រី14នាក់ ( មកពីប្រទេសថៃ 28នាក់ ស្រី 13 នាក់ និងកូរ៉េ 01នាក់ ស្រី )។

5. ស្រុកកំពង់ស្វាយ ចំនួន 53នាក់ ស្រី 27នាក់ ( មកពីប្រទេសថៃ 52នាក់ ស្រី 26នាក់ និងមកពីប្រទេសចិន01ស្រី)។

6.ស្រុកស្ទោង ចំនួន 333 នាក់ ស្រី 143នាក់ ( មកពីប្រទេសថៃ 333នាក់ ស្រី 143 នាក់, )។

7.ស្រុកប្រាសាទបល្ល័ង្ក ចំនួន 77នាក់ ស្រី 32នាក់ ( មកពីប្រទេសថៃចំនួន77នាក់ស្រី32នាក់) ។

8.ស្រុកប្រាសាទសំបូរ ចំនួន 29នាក់ ស្រី 05នាក់ ( មកពីប្រទេសថៃ) ។

9.ស្រុកសណ្តាន់ ចំនួន 00នាក់ )៕ សម្រួលដោយ ៖ មនោ

website_news/2020250313.txt · Last modified: 2020/03/25 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki