website_news:2020250314

អាវុធហត្ថជួយដឹកជញ្ជូនពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃទៅស្រុកកំណើត

http://www.rasmeinews.com/ March 24, 2020, 9:25 PM

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ រថយន្ត៤គ្រឿងនិងកម្លាំងចំនួន៣០នាក់នៃកងរាជអាវុធខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតបានទៅជួយដឹកជញ្ជូនពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃទៅស្រុកកំណើតវិញ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមេបញ្ជាការងកាលពីថ្ងៃទី២៣និង២៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកម្លាំងទៅធ្វើការងារសង្គមនិងមនុស្សធម៌នោះនៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកមេបញ្ជាការបានឱ្យដឹងថាដឹងថានោះជាការងារអន្តរាគមន៍លើកិច្ចការមនុស្សធម៌និងសង្គមកិច្ច និងក៏ជាការគោរពតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់ចេញនូវបទបញ្ជាដល់ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ។ គឺយករថយន្តរបស់អាវុធហត្ថដឹកពលរដ្ឋពលករទៅដល់លំនៅស្ថានឯភូមិកំណើតតែម្តង ។

សូមរំលឹកថាកាលពីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០មានពលករខ្មែរធ្វើការនៅប្រទេសថៃដែលត្រឡប់តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតដោយសារការបិទព្រំដែនកម្ពុជាថៃមានចំនួនប្រមាណ ៥០០នាក់។គឺភាគីថៃអនុញ្ញាតឱ្យវិលមកប្រទេសកំណើតដើម្បី បង្ការការពារ ការ ឆ្លង រីករាលដាល នៃមេរោគជំងឺ កូវីដ ១៩។ ពលករទាំងនោះមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចតម្រូវឱ្យទៅស្នាក់នៅក្នុងមណ្ឌលសំចតប៉ោយប៉ែត(POIPETTransitCenter) របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាស្ថិតនៅមណ្ឌល៤ភូមិប្រជាធម្មសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតមួយរយៈខ្លី។រួចបន្តដំណើរទៅស្រុកកំណើតហើយដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃដើម្បីតាមដានត្រួតពិនិត្យសុខភាពនិងយកសំណាកទៅពិនិត្យរកមេរោគកូវីត១៩នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ក្នុងនោះដែរលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថាពលរដ្ឋនិងពលករខ្មែរមកពីប្រទេសថៃត្រូវអាជ្ញាធរនិងជំនាញពាក់ព័ន្ធបានប្រមូលពួកគាត់ឱ្យនៅក្នុងមណ្ឌលសំចត ដើម្បីត្រួតពិនិត្យសុខភាពនិងផ្តល់ការណែនាំនានាហើយផ្តល់សេវាធ្វើដំណើរទៅដល់ផ្ទះនៅស្រុកកំណើត ៕S/

website_news/2020250314.txt · Last modified: 2020/03/25 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki