website_news:2020250502

លោកអនុសេនីយ៍ឯក យ៉ង សម្បត្តិ នាយប៉ុស្តិ៍ការពារព្រំដែន លេខ៨១៩ ហ៊ានលួចបើកច្រករបៀងស្វាយចេក (ហៅចាន់គីរី) អោយពលករចូលទៅទឹកដីថៃ ភ្លូកទឹកភ្លូកដី ផ្គើនប្រសាសន៍សម្តេចតេជោ

https://www.facebook.com/neakmeasnews/ ចេញផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយ ជីវ័ន្ត

ខេត្តបាត់ដំបង,ស្រុកកំរៀង)៖ ថ្មីៗនេះមានច្រករបៀងមួយកន្លែងកំពុងតែល្បីថា ហ៊ានលួចបើកអោយពលរដ្ឋខ្មែរចូលទិញទំនិញគ្រប់ប្រភេទ និងចូលបន្លំទៅធ្វើការនៅប្រទេសថៃ ភ្លូកទឹកភ្លូកដី យ៉ាងអនាធិបតេយ្យ តាមច្រករបៀងមួយប៉ុស្តិស្វាយចេក (ហៅចាន់គីរី) ស្ថិតក្នុងភូមិឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា៖ ច្រករបៀងខាងនោះនៅជាប់ព្រំដែនកម្ពុជា-ថៃ មានចម្ងាយពីច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រមាណជា៣០០ម៉ែត្រតែប៉ុណ្ណោះ។ គួររំលឹកផងដែរថា៖ ឆ្នាំ២០២០ នេះ គឺជាសម័យវីរុសកូវីដ-១៩ ដែលជំងឺនេះកំពុងរាតត្បាតជាសកលទូទាំងពិភពលោក ក្នុងនោះដែលរាជរដ្ឋាភិបាលកម្ពុជា (សម្តេចតេជោ បានមានប្រសាសន៍ អោយបិទច្រកទ្វារព្រំដែននៅតាមបន្ទាត់ព្រំដែន) តែច្រករបៀងមួយ ហៅ(ច្រកដើមចាន់គីរី) ខាងលើ ដែលគ្រប់គ្រងដោយលោក យ៉ង សម្បត្តិ មានតួនាទីជាមេប៉ុស្តិវរសេនាតូចកងការពារព្រំដែនគោកលេខ៨១៩ បែរជាឃុបឃិតជាមួយមេខ្យល់ ហ៊ានបើកដៃអោយពលរដ្ឋ និងពលករ ចូលទាំងថ្ងៃទាំងយប់ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនរួមនិងបក្សពួក ដែលលោក យ៉ង សម្បត្តិ ហ៊ានផ្គើនទៅនឹងប្រសាសន៍សម្តេចតេជោ យ៉ាងពេញបន្ទុក។ ប្រភពបែកធ្លាយពី ប្រជាពលរដ្ឋម្នាក់ដែលចូលទៅទិញទំនិញនៅច្រករបៀងខាងលើនោះ បានប្រាប់ថា មានមន្ត្រីចត្តាឡីស័ក កម្ពុជា យកប្រាក់ចំនួន៥០លុយបាត នឹងងខាងសមត្ថកិច្ចថៃយកប្រាក់៥០បាតដូចគ្នាក្នុង១នាក់ គ្រាដែលពិនិត្យជំងឺថ្មីវីរុសកូវីដ-១៩។

ពាក់ព័ន្ធការលួចបើកច្រករបៀងប៉ុស្តិ៍ស្វាយចេក ហៅ(ច្រកដើមចាន់គីរី) ខាងលើ លោកវីរៈសេនីយ៍ឯក ម៉ុង សី មេបញ្ជារនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានប្រាប់សារព័ត៌មាន (គេហទំព័រ នាគមាស) តាមប្រព័ន្ទ(WhatsApp) នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អោយដឹងថា៖ រឿងប្រជាពលរដ្ឋគាត់និយាយបើកច្រករបៀងនិយាយទៅជារឿងរបស់គាត់ ប៉ុន្តែតួនាទីនគរបាលការពារព្រំដែន គឺបានអនុវត្តតាមប្រសាសន៍សម្តេចក្រឡាហោម គឺអោយបិទច្រករបៀងទាំងស្រុងមិនមានការបើកច្រករបៀងទេ ចឹងខាងបងជាសារព័ត៌មាន បានសម្ភាសន៍ប្រជាពលរដ្ឋគាត់ឆ្លើយថាមិចជារឿងរបស់បងឯង ចឹងបងសូមទាក់ទងទៅមេប៉ុស្តិ៍ ច្រករបៀងទៅ។

ចំណែកលោកមេប៉ុស្តិ៍ បានឆ្លើយថា៖ ខលសួរមេបញ្ជាការវរសេនាតូចកងការពារព្រំដែនគោកលេខ ៨១៩ ទៅដឹងហើយ មានន័យថាឆ្លើយដាក់ពិតម៉ែន .!។ គូសបញ្ជាក់អោយដឹងថា៖ ពាក់ព័ន្ធការលួចបើកច្រករបៀង ហៅ(ច្រកដើមចាន់គីរី) ខាងលើ មេប៉ុស្តិ៍ និងមេបញ្ជាការវរសេនាតូចកងការពារព្រំដែនគោកលេខ៨១៩ ឆ្លើយដាក់គ្នាទៅវិញ.?។ ជាក់ស្តែងក្រុមអ្នកសារព័ត៌មានបួនស្ថាប័ន រួមនិង សារព័ត៌មាន (គេហទំព័រ នាគមាស) បានចុះដល់ទីតាំង និងថតផ្តិតយកសកម្មភាព ច្រករបៀងហៅ(ច្រកដើមចាន់គីរី) ស្ថិតក្នុងភូមិឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នៅតែឃើញមានការបើកបារ៉ាស់ច្រករបៀងខាងលើនោះ ដ៏ដែល ហើយសារព័ត៌មាន យើងខ្ញុំឃើញមានតែ នគរបាលការពារព្រំដែនគោកលេខ ៨១៩ នឹងទាហានសឹករងស្រុកកំរៀង ជានាក់បើកបារ៉ាស់អោយពលរដ្ឋខ្មែរនិងពលករខ្មែរ ចូលទៅខាងទឹកដីថៃ មិនឃើញមាននគរបាលអន្តោប្រវេសន៍ ឈរជើងនៅទីនោះទេ ដោយឃើញមានពលរដ្ឋខ្មែ ជាច្រើន សម្រុកនាំគ្នាចូលទៅទិញទំនិញ និងបន្លំទៅធ្វើការនៅឯប្រទេសថៃ ដោយមិនខ្លាចក្រែងឆ្លងជំងឺវីរុសកូវីដ-១៩ រាតត្បាតបន្តចូលសហគមន៍ជាថ្មីម្តងទៀតនោះទេ។

ជុំវិញករណីខាងលើ សារព័ត៌មាន (គេហទំព័រ នាគមាស) ចុះផ្សាយទៅនេះក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿងល្អ និង រឿងអាក្រក់ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.077997095/0882257595 ៕

website_news/2020250502.txt · Last modified: 2020/05/25 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki