website_news:2020250503

ពលករនៅតែចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចទប់ស្កាត់ទាន់ពេល

http://nokorwatnews.com/ 24-05-202

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុស-ស្រីនៅតែចាញ់បោកមេខ្យល់លួងលោមឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ តែត្រូវកម្លាំងវរការពារព្រំដែនគោក៨០៧ និងកម្លាំងយោធាសឹករងស្រុកថ្មពួកធ្វើការទប់ស្កាត់កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៣ ខែឧសភា ២០២០។

សមត្ថកិច្ចការពារព្រំដែនប្រាប់ថា ពលរដ្ឋចាញ់បោកមេខ្យល់លួចឆ្លងដែននោះមានចំនួនចំនួន៥១នាក់ ស្រី២៦នាក់ មកពីខេត្តចំនួន៦ ក្នុងនោះមានខេត្តបន្ទាយមានជ័យ២៩នាក់ ស្រី១៤នាក់, ខេត្តកំពង់ធំចំនួន៩នាក់ ស្រី៥នាក់, ខេត្តសៀមរាប៦នាក់ ស្រី៣នាក់, ខេត្តបាត់ដំបង៣នាក់ ស្រី១នាក់, ខេត្តពោធិ៍សាត់ចំនួន២នាក់ ស្រី១នាក់,ខេត្តឧត្តរមានជ័យ២នាក់ ស្រី១នាក់។

លោកមេបញ្ជាការការពារវរព្រំដែនគោក៨០៧ ឡុង សំណាង បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំដដែលនេះថាៈ ចំពោះបងប្អូនពលរដ្ឋទាំងអស់នោះលោកបានធ្វើការណែនាំអប់រំមិនឲ្យពួកគាត់ឆ្លងដែនខុសច្បាប់នោះទេព្រោះជំងឺផ្ដាយសាយថ្មី (covid-19) នៅមិនទាន់ស្ងប់ស្ងាត់នោះទេ គឺនៅតែបន្តការរាតត្បាតទៀត។ ដូច្នេះសូមបងប្អូនកុំទាន់ ធ្វើអ្វីមួយតាមការញុះញង់របស់មេខ្យល់ ឬមួយការអូសទាញពីខាងភាគីថៃនោះឡើយ។ លោកបញ្ជាក់ថា លោកបានទំនាក់ទំងជាមួយសមត្ថកិច្ចថៃតាមបន្ទាត់ព្រំដែនថៃ ដោយយើងមិនចង់ឲ្យបងប្អូនធ្វើចំណាកស្រុកនោះទេ ខ្លាចមានបញ្ហាជំងឺឆ្លងដល់បងប្អូន។ ក្រោយពីធ្វើការអប់រំរួចសូមឲ្យពួកគាត់ត្រលប់ទៅស្រុកកំណើតវិញ ហើយរង់ចាំមានកិច្ចព្រមព្រៀងរវាងអាជ្ញាធរទាំងសងខាងយើងនិងវាយប៉ាស្ព័រចូលទៅព្រោះពួកគាត់មានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែខាងភាគីថៃមិនឲ្យចូលពួកគាត់ក៏សម្រេចឆ្លងដែនខុសច្បាប់តាមរយៈការឃោសនារបស់មេខ្យល់។បន្ទាប់ពីអប់រំរួចលោកបានប្រគល់ជូនរដ្ឋបាលស្រុកចាត់ការតាមនីតិវិធី។ដោយ៖វណ្ណា

website_news/2020250503.txt · Last modified: 2020/05/25 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki