website_news:2020250505

នគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយជ្រះចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋតាមផ្ទះបានចំនួន៣៥ខ្នង

http://cambodiapolice.com/policekh/ 2:20 pm 24 ឧសភា 2020

ក្រចេះ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រះ សហការជាមួយលោកមេឃុំស្វាយជ្រះ បានចុះផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅចំណុចភូមិរំពុក ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ យុទ្ធនការខាងលើធ្វើនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្នុងនោះកម្លាំងយើងបានធ្វើការផ្សព្វផ្សាយនិងចែកខិតប័ណ្ណរួមមាន ៖

-ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

-ចែក សារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន។

-ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ។

-ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទង នឹងយេនឌ័រ,អំពើជួញដូរស្ដ្រីនិងកុមារ ។

-ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ។

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

-ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ។

នៅក្នុងនោះកម្លាំងយើងបានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង០៩យ៉ាងរបស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បានចំនួន៣៥ខ្នងផ្ទះដែលមានប្រជាពលរដ្ឋចូលរួមចំនួន១០៣នាក់/ ស្រីចំនួ៨៥នាក់ ៕

website_news/2020250505.txt · Last modified: 2020/05/25 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki